តើធ្វើយ៉ាងណា ទើបអាចយកឈ្នះភាពភ័យខ្លាចបាន?
ភាពភ័យខ្លាចគឺជាអ្វីដែលមនុស្សរាល់គ្នា គង់តែជួបប្រទះ។ តែករណីខ្លះ អ្នកក៏អាចគេច ចេញពីភាពភ័យខ្លាចនោះបានផងដែរ។ បើអ្នកបុណ្យឲ្យខ្លួនឯង អាចយកឈ្នះភាព ភ័យខ្លាចបាននោះ អ្នកគួរអនុវត្តតាមវិធីដូចខាងក្រោម៖
១) ដកដង្ហើមគឺជាជំហានទី១៖ កាលណាអ្នក កំពុងភ័យខ្លាចឬតក់ស្លុតនឹងអ្វីមួយ ជំហានដំបូង នោះគឺ ឈប់សិន ផ្ដោតលើការដកដង្ហើម បន្ទាប់មកចាប់ផ្ដើមដកដង្ហើមមួយៗ ដើម្បីសម្រួលសម្ពាធឈាមអ្នកឲ្យមកនៅធម្មតាសិន។
២) ប្រើប្រាស់ផ្នែកផ្សេងនៃខួរក្បាលអ្នក៖ កាលណាអ្នកកំពុងភិតភ័យ វាពិបាកណាស់ ក្នុងការគិតឲ្យបានគ្រប់ជ្រុងជ្រោយ។ តែបើអ្នកបង្ខំខ្លួនឯង ប្រើប្រាស់ផ្នែកមួយទៀតនៃខួរក្បាល នោះអារម្មណ៍របស់អ្នកអាចនឹងត្រជាក់ជាងពីមុន។
៣) គ្រប់គ្រងការស្រមើស្រមៃរបស់អ្នក៖ អារម្មណ៍កាន់តែភិតភ័យខ្លាំង កាលណាអ្នកស្រមើស្រមៃអាក្រក់ៗ ពេក។ ពេលខ្លះរឿងវា មិនសូវអីនោះទេ តែអ្នកខ្លួនឯង បានគិតវាទៅផ្លូវអាក្រក់។ ដូចនេះវិធីទប់ស្កាត់ កុំឲ្យស្ថានការណ៍កាន់តែអាក្រក់ គឺអ្នកត្រូវតែគ្រប់គ្រងការស្រមើស្រមៃរបស់ខ្លួនឯងជាមុនសិន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ uncommonhelp