ធ្វើយ៉ាងណាដើម្បីឲ្យអារម្មណ៍ខ្លួនមើលទៅធម្មតា ទោះបីខាងក្នុងវិញគឺពិបាកចិត្តស្ទើរស្លាប់ ?
វាមានហេតុផលច្រើនណាស់ ដែលអ្នកគួរតែលាក់អារម្មណ៍ខ្លួនឯងឲ្យបានជិត។ ពេលខ្លះកាលៈទេសៈហាក់ដូចជាជំរុញឲ្យអ្នកលាក់បាំងរឿងមិនសប្បាយចិត្ត ហេតុនេះហើយ ទើបអ្នកលាក់បាំងវា ដោយទុកកុំឲ្យខ្លួនឯងកាន់តែឈឺចាប់។ តើគួរធ្វើយ៉ាងណាទៅដើម្បីលាក់អារម្មណ៍ពិបាកចិត្តទាំងឡាយទុក?
១) គួរយល់ពីអារម្មណ៍របស់ខ្លួនសិន៖ មុនដំបូងឡើយ អ្នកគួរតែដឹងថា តើអ្នកគួរលាក់អារម្មណ៍របស់ខ្លួនចំពោះនរណា? មិត្តភ័ក្ដិ ឬក៏នរណាមួយឲ្យប្រាកដ? បន្ទាប់មកត្រូវប្រាប់ខ្លួនឯងថា អារម្មណ៍ពិបាកចិត្ត គឺមិនគួរណាមានឡើយសម្រាប់អ្នក។ ហេតុនេះហើយ អ្នកគ្រាន់តែបំភ្លេចពួកវាចោលឲ្យអស់ ហើយបែរមកគិតអ្វីផ្សេងៗបន្លប់វិញ។
២) ធ្វើអ្វីកុំឲ្យគេយល់ច្រឡំ៖ អាចថាអ្នកកំពុងពិបាកចិត្តនឹងអ្វីមួយ ហើយអ្នកមិនចង់ឲ្យអ្នកដទៃមកដឹងរឿងនោះឡើយ។ ដូច្នេះហើយ សូមកុំបង្ហាញឬក៏និយាយធ្លោយមាត់ពីអ្វីដែលអ្នកកំពុងពិបាកចិត្តឲ្យសោះ។
៣) កុហកបើសិនជាចាំបាច់៖ ដើម្បីកុំឲ្យអារម្មណ៍ពិបាករបស់អ្នក មកប៉ះពាល់អ្នកដទៃ អ្នកអាចប្រើពាក្យកុហកទៅគេឯងបាន។ ទោះបីអ្នកពិបាកចិត្ត ស្ទើរគ្រាំទ្រូង តែការកុហកនេះក៏អាចជួយលាក់បាំងគេឯងបានច្រើនដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow