អតីត​ប្រធានាធិបតី​អាមេរិក​ដ៏​ល្បី Abraham Lincoln «​ខ្ញុំ​កម្ទេច​សត្រូវ​​បាន​ដោយ​គ្រាន់​តែ​សុំ​ធ្វើ​​មិត្តភ័ក្ដិ​ជា​មួយ​គេ​តែ​ប៉ុណ្ណោះ»​



«​ខ្ញុំ​កម្ទេច​សត្រូវ​​បាន​ដោយ​គ្រាន់​តែ​សុំ​ធ្វើ​​មិត្តភ័ក្ដិ​ជា​មួយ​គេ​តែ​ប៉ុណ្ណោះ» គឺ​ជា​ទស្សនៈ​របស់​លោក​ Abraham Lincoln ដែល​ជា​អតីត​ប្រធានាធិបតី​អាមេរិក​ទី​១៦ ​ដ៏​ល្បីល្បាញ​មួយ​រូប​។

លោក​បាន​បង្រៀន​ទស្សនៈ​មួយ​នេះ​ទៅ​កាន់​ មនុស្ស​ទូទៅ​ មិន​ថា​ក្មេង​ មិន​ថា​ចាស់​ មិន​ថា​អ្នក​នៅ​ឋានៈ​ណា​នោះ​ឡើយ។ បើ​សិន​ជា​ចង់​កម្ទេច​សត្រូវ​ អ្នក​មិន​ចាំ​បាច់​អី​បង្ក​ជា​ជម្លោះ​ ឬ ក៏​បង្ក​សង្គ្រាម បង្ហូរ​ឈាម​​​នោះ​ទេ​។

អ្នក​គ្រាន់​តែ​សុំ​ពួក​គេ​ធ្វើ​ជា​មិត្តភ័ក្ដិ​ទៅ​រួច​ជា​ស្រេច​​​។ មនុស្សឈ្លាសវៃចូលចិត្តចងមិត្តជាជាង​ចងសត្រូវ ព្រោះវានឹងនាំមកនូវផលចំណេញដល់អ្នកទាំងសងខាង។ រីឯការឈ្លោះគ្នាបង្កជាសត្រូវគ្មាននាំអ្វីមកឲ្យអ្នកវិញក្រៅពីការខាតបង់នោះឡើយ។

ចាប់​ពី​ពេល​នោះ​ទៅ អ្នក​នឹង​មាន​តែ​មិត្តភ័ក្ដិ​ ហើយ​លែង​មាន​សត្រូវ​មក​បៀតបៀន​​ត​ទៅ​ទៀត​៕

​​ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ pinterest

X
5s