មនុស្ស​ដាក់​ខ្លួន​ តែង​មាន​ទម្លាប់​៣​នេះ​​ ក្នុង​ការ​រស់នៅ​​​ប្រចាំ​ថ្ងៃ​​​



មនុស្ស​ពូកែ​ដាក់​ខ្លួន គឺ​ពុំ​ដែល​សំញែង​នូវ​អ្វី​ដែល​គេ​មាន​ឲ្យ​អ្នកដទៃ ច្រណែន​​ឡើយ ​ និយាយ​រួម​ពួក​គេ​​គឺ​ជា​ប្រភេទ​មនុស្ស​​មិន​ចេះ​អួត​ខ្លួន​។ ពួក​គេ​បង្ហាញ​អ្នក​ដទៃ ឲ្យ​ឃើញ​ពី​ទង្វើ​ ចៀស ជាង​ការ​និយាយ​​តែ​មាត់​។ ជំនួស​ដោយ​ការ​អួត​ខ្លួន​ឯង​ អត់ប្រយោជន៍ ពួក​គេ​តែង​បង្ហាញ​ឲ្យ​ឃើញ​ពី​សមិទ្ធផល​តែ​ម្ដង។​ ខាង​ក្រោម​​នេះ​គឺ​ជា​ទម្លាប់​ដែល​ មនុស្ស​ ពូកែ​ដាក់​ខ្លួន​តែង​តែ​មាន​៖

១) តែង​គិត​ពី​អ្នក​ដទៃ មុន​៖ មិន​មែន​ពួក​គេ​មិន​គិត​ឬ​មិន​ឲ្យ​តម្លៃ​ខ្លួន​​នោះ​ទេ ​តែ​ពួក​គេ​គិត​ថា​ខ្លួន​ឯង​នឹង​មិន​អី​ឡើយ​ ដរាប​ណា​អ្នកដទៃ បាន​សុខ។ បើ​គិត​តែ​ពី​ខ្លួន​ឯង​ជ្រុល​ពេក គេ​នឹង​មាន​ឈ្មោះ​ថា​ជា​មនុស្ស​អាត្មា​និយម​ហើយ​។

២) តែង​ស្ដាប់​គេ​ឯង​៖ អ្នក​ដែល​មិន​ដែល​ស្ដាប់​គេ​និយាយ​ គឺ​មក​ពី​ខ្លួន​គេ​គិត​ថា​សំដី​ខ្លួន​ឯង​ សំខាន់​ជាង​សំដី​អ្នក​ដទៃ​។ ម្ល៉ោះ​ហើយ​ ទើប​ពេល​សន្ទនា​​ម្ដងៗ គេ​មិន​សូវ​យក​ត្រចៀក​ស្ដាប់​គេ​ឯង​។ ឯ​មនុស្ស​​ដាក់​ខ្លួន ពួក​គេ​តែង​យក​ពេល​មក​ស្ដាប់​អ្នកដទៃ ព្រោះ​ថា​ការ​ស្ដាប់​គេ​និយាយ​កាន់​តែ​ច្រើន​ ​ អ្នក​នឹង​ទទួល​បាន​ចំណេះដឹង​ថ្មី​ៗ ដែល​មិន​ដែល​ជួប។​ តែ​បើ​ស្ដាប់​ខ្លួន​ឯង​និយាយ​វិញ ​ អ្នក​នឹង​មិន​ទទួល​បាន​អ្វី​ថ្មី​មក​វិញ​ទាល់​តែ​សោះ​​។​

៣) តែង​ទទួល​យក​ពាក្យ​រិះគន់​ដើម្បី​ស្ថាបនា​៖ មនុស្ស​ដែល​មិន​ចេះ​ដាក់​ខ្លួន មិន​មែន​ត្រឹម​តែ​មិន​ទទួល​យក​ពាក្យ​រិះគន់​ពី​អ្នកដទៃ នោះ ទេ សូម្បី​ខ្លួន​ឯង​ធ្វើ​ខុស​ ក៏​នូវ​តែ​និយាយ​ថា​ខ្លួន​ឯង​ត្រូវ​​ដែរ​។ នេះ​ដោយសារ​ពួក​គេ​លើក​តម្កើង​ខ្លួន​ឯង​ ល្អ​ជ្រុល​ពេក​។ តែ​បើ​មនុស្ស​ដាក់​ខ្លួន ពេល​ខ្លះ​​ទោះ​ខ្លួន​ខុស​ឬ​ត្រូវ​យ៉ាង​ណា​ក៏​ដោយ ពាក្យ​រិះគន់​គេ​នឹង​ទទួល​យក​ទាំង​អស់ ព្រោះ​អី​ការ​រិះគន់​​នាំ​អ្នក​ទៅ​រក​ភាព​ល្អឥតខ្ចោះ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ medium

X
5s