នារីដ៏ខ្លាំងម្នាក់ តែងសន្យាបែបនេះទៅនឹងខ្លួនឯងជានិច្ច
នារីខ្លាំងក្លាម្នាក់ គឺមានជំនឿចិត្តលើខ្លួនឯងខ្ពស់ មានការតាំងចិត្តខ្ពស់ ព្រមទាំង ហ៊ានប្រើប្រាស់ភាពខ្លាំងរបស់ខ្លួន ដើម្បីធ្វើឲ្យគេឯងភ្ញាក់ផ្អើល។ មិនត្រឹមតែប៉ុណ្ណោះ រាល់អ្វីដែលនាងបានសន្យា នាងនឹងមិនដែលចោលវានោះឡើយ។ តើមានអ្វីខ្លះ?
១) នាងនឹងសន្យាខ្លួនឯងថាមិនចុះចាញ់អ្វីឡើយ៖ អ្នកប្រហែលជាមិនជឿឡើយ ថានារីដ៏ខ្លាំងម្នាក់ តែងតែចង់យកឈ្នះខ្លួនឯង ហើយមិនងាយនឹងចុះចាញ់អ្វីឡើយ។ ខុសពីនារីដទៃ បើសិនជាកិច្ចការនៅនឹងមុខពិបាកហើយ នាងមិនទៅចំណាយពេលធ្វើវាទេ។ តែនារីខ្លាំង គឺមិនដែលចុះញ៉ម ឬខ្លាចអ្វីមួយឡើយ។
២) នាងមិនរង់ចាំមនុស្សដែលមិនកែប្រែទេ៖ ពេលវេលាសម្រាប់នារីបែបនេះគឺពិតជាមានតម្លៃណាស់។ នាងអាចជួយអ្នកដទៃ ឲ្យបានឡើងខ្ពស់បាន តែលុះត្រាបុគ្គលនោះមានចិត្តចង់អភិវឌ្ឍខ្លួន។ តែបើបុគ្គលនោះមិនមានចិត្តចង់កែប្រែខ្លួនផង នាងនឹងមិនចំណាយពេលអត់ប្រយោជន៍រង់ចាំពួកគេទេ។
៣) នាងនឹងមិនឲ្យនរណាមកប្រើប្រាស់នាងបានទេ៖ នាងស្គាល់ពីតម្លៃរបស់ខ្លួនច្បាស់។ មិនត្រឹមតែប៉ុណ្ណោះ នាងជាមនុស្សឲ្យតម្លៃខ្លួនឯងខ្ពស់ទៀត។ ដូចនេះអ្នកដទៃ គឺមិនអាចយកនាងមកប្រើប្រាស់ ឬក៏ចង់បានប្រយោជន៍អ្វីមួយពីនាងបាននោះទេ។
៤) នាងនឹងមិនងាយចាញ់បោកនរណាម្នាក់ឡើយ៖ អាចថាទម្រាំ នាងក្លាយជានារីដ៏ខ្លាំងក្លាម្នាក់បាន នាងប្រហែលជាធ្លាប់មានគេបោកប្រាស់ច្រើនលើកមកហើយ ហេតុនេះ វាគ្មានទៀតឡើយសម្រាប់អ្នកដែលចង់បោកនាងទៀតនោះ៕