តើការធ្វើគេហទំព័រសម្រាប់អាជីវកម្មមួយ គួរតែមានធាតុផ្សំអ្វីខ្លះ?
ការបង្កើតគេហទំព័រសម្រាប់អាជីវកម្មគឺជារឿងចាំបាច់បំផុតនាពេលបច្ចុប្បន្ននេះ ព្រោះមនុស្សកំពុងស្ថិតនៅក្នុងសម័យនៃការប្រើប្រាស់បច្ចេកវិទ្យា ពោលគឺស្ទើរតែអាចប្រើប្រាស់អ៊ីនធឺណិតគ្រប់ៗគ្នាទៅហើយ។ ការមិនបង្កើតគេហទំព័រសម្រាប់អាជីវកម្មខ្លួន គឺប្រៀបបាននឹងការបាត់បង់ឱកាសនៅលើទីផ្សារដូច្នោះដែរ។
លោក ខេមី នាយកគ្រប់គ្រងទូទៅ EliteBiz បានលើកឡើងថា ការមានគេហទំព័រ (website) សម្រាប់អាជីវកម្មគឺជារឿងមិនអាចខ្វះបាននោះទេ ព្រោះថា នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន គឺមានអ្នកប្រើអ៊ិនធឺណីតជាង គឺជិត ៨លាននាក់ឯណោះ។ មានគេហទំព័រសម្រាប់ក្រុមហ៊ុនមួយ គឺប្រៀបបាននឹងមានបុគ្គលិកម្នាក់ចាំជួយលក់ផលិតផលឱ្យអ្នកដូច្នោះដែរ។
ចុះបើត្រូវការធ្វើគេហទំព័រ តើចំណុចអ្វីខ្លះដែលក្រុមហ៊ុនគួរតែគិត និងត្រូវធ្វើឱ្យបាន? លោក ខេមី នាយកគ្រប់គ្រងទូទៅ EliteBiz បានលើកឡើងនូវចំណុចសំខានៗចំនួន ៩យ៉ាងដូច្នេះថា ៖
១) ការរចនា (web design)៖ ការគិតទៅលើសោភ័ណភាពគេហទំព័រជារឿងចាំបាច់មុនដំបូងគេ ព្រោះថា វាចំណុចទាក់ទាញដល់អតិថិជន។ គ្រាន់តែបង្កើតគេហទំព័រមក ហើយមិនបានពិចារណាទៅលើការរចនានោះទេ ជាពិសេសគឺដាក់រូបភាពធំដូចជា slideshow ការដាក់អក្សរ ការបង្កើតកម្មន្តសាលរូបភាព (gallery) ជាដើមគឺត្រូវគិតទៅលើសោភ័ណភាពមុនគេតែម្ដង។
២) ការសរសេរខ្លឹមសារ ឬមាតិកា (content) សម្រាប់អាជីវកម្ម៖ បើគ្រាន់តែរចនាស្អាត អ្នកគ្មានសិល្បៈក្នុងការសរសេរខ្លឹមសារ ឬមាតិកាសម្រាប់ដាក់នៅលើគេហទំព័រនោះ គឺកាន់តែធ្វើឱ្យវែបសាយគ្មានប្រយោជន៍។ ការផលិតខ្លឹមសារ គឺត្រូវតែមានសិល្បៈ ពោលគឺត្រូវតែសរសេរឱ្យបានទាក់ទាញដល់អ្នកចូលអាន។ អ្វីដែលពិសេសនោះគឺមិនត្រឹមតែទាក់ទាញនោះទេ ប៉ុន្តែ ត្រូវតែមានរបៀបរៀបរយ និងខ្លឹមសារច្បាស់លាស់ថែមទៀតផង។
៣) ការជ្រើសរើស Hosting ៖ ក្រុមហ៊ុនភាគច្រើននៅប្រទេសកម្ពុជា គឺទិញសេវាកម្ម server ឬ hosting ពីក្រៅប្រទេសមក។ វាមិនអាក្រក់ប៉ុន្មាននោះទេ ប៉ុន្តែពាក់ព័ន្ធនឹងល្បឿន ហើយនិងការថែទាំក្នុងករណីមានបញ្ហា គឺប្រាកដជាពិបាកដោយសារតែក្រុមហ៊ុនមាន server នៅឆ្ងាយ។ ដូច្នោះបើលោកអ្នក គួរតែព្យាយាមស្វែងរកដៃគូក្នុងស្រុកដើម្បីទិញយកសេវាកម្មមកប្រើប្រាស់ និងធានាបាននូវនិរន្តរភាពអាជីវកម្មរបស់អ្នក។
៤) ដោយឡែក បើនិយាយពីការជ្រើសរើសឈ្មោះវិញ គឺពិតជាសំខាន់៖ លោកអ្នកមិនគួរជ្រើសរើសឈ្មោះដែលវែង ដែលធ្វើឱ្យពិបាកអាន និងពិបាកចាំនោះទេ។ ឈ្មោះដែលត្រូវទិញគឺគួរតែមានអត្ថន័យត្រឹមត្រូវ និងជាពិសេសនោះគឺខ្លីថែមទៀត។ បើលោកអ្នកចង់បាន .com.kh វិញគឺត្រូវការចំណាយពេលវេលាយូរបន្តិចព្រោះថា ត្រូវរៀបចំឯកសារដាក់ទៅក្រសួងទូរគមនាគមន៍។
៥) បញ្ហាត្រង់ចំណុចមួយគឺម្ចាស់អាជីវកម្មភាគច្រើនមិនយល់ពីការធ្វើគេហទំព័របានច្បាស់នោះទេ ពោលគឺអ្នកខ្លះគិតថា ឱ្យតែមានគេហទំព័រគឺគ្រាប់គ្រាន់ហើយ ប៉ុន្តែរឿងពិតដែលសំខាន់មួយទៀតនោះគឺ ការប្រើពាក្យជំនួយក្នុងការស្វែងរក ដូចជា Keywords និង SEO។ គន្លឹះទាំងពីរនេះមានប្រយោជន៍ដល់ការទាញ traffic បានមួយចំណែកធំព្រោះថា នៅពេលដែលយើងដាក់ keyword និងSEO ត្រូវនោះ នៅពេលគេ search គេនឹងឆាប់រកឃើញជាមិនខាន។
៦) ការបង្កើតមុខងារតភ្ជាប់ជាមួយនឹងបណ្ដាញសង្គម៖ ជាតួនាទីសំខាន់មួយនៃក្រុមហ៊ុនផ្ដល់សេវាកម្មធ្វើគេហទំព័រព្រោះថា ប្រសិនបើមិនរកទីតាំង និងបំពាក់មុខងារទាំងអស់នោះទេ គឺច្បាស់ណាស់ថា វានឹងមិនអាចជួយទាញ traffic ដែលអាចធ្វើឱ្យមានមនុស្សច្រើនស្គាល់សេវាកម្ម និងទំនិញរបស់អ្នកនោះទេ។
៧) Coding៖ នេះជាបញ្ហាធំជាងគេងបំផុតព្រោះអតិថិជនភាគច្រើនមិនអាចដឹងថា code ត្រឹមត្រូវឬយ៉ាងណានោះទេ ប៉ុន្តែរឿងមួយគឺថា លោកអ្នកត្រូវជ្រើសរើសក្រុមហ៊ុនដែលមានបទពិសោធន៍ធ្វើគេហទំព័រជាច្រើន និងមានឈ្មោះគួរសម។ ការសរសេរ code រញ៉េរញ៉ៃ និងធ្វើគេហទំព័រយឺត និងមិនដំណើរការបានល្អនោះទេ។
៨) ការបង្កើតកម្មវិធីទូរស័ព្ទ ដើម្បីធ្វើតភ្ជាប់មកកាន់គេហទំព័រ៖ នេះជាឯកទេសមួយដែលក្រុមហ៊ុនធ្វើគេហទំព័រមានលទ្ធភាពត្រូវធ្វើ application ទាំងនៅលើ android និង iOS ឱ្យបាន។ បើគួរលោកអ្នកគួរតែធ្វើដែរ ព្រោះវាអាចជួយលោកអ្នកបានថែមមួយកម្រិតទៀតព្រោះថា នៅកម្ពុជាមានអ្នកប្រើប្រាស់ទូរស័ព្ទច្រើន។
៩) ដាក់រូបថតស្អាត បើអាចប្រើរូបថតដែលថតពិតៗដើម្បីឱ្យកាន់តែមានភាពទាក់ទាញមួយកម្រិតថែមទៀត។
ទាំងអស់នេះ គឺសុទ្ធតែជាសេវាកម្មរបស់ក្រុមហ៊ុន EliteBiz ដែលតម្លៃសេវាកម្មមានចាប់ពី ៤០០ ដុល្លារឡើងទៅ។ ឬទាក់ទងមកកាន់លេខទូរស័ព្ទ ០១២ ៦៦៦ ១០៤ ឬ ០១៥ ២២៤ ២៩៩ ឬផ្ញើមកកាន់ [email protected]។ ព័ត៌មានលម្អិតសូមចូលទៅកាន់ www.elitebiz.biz៕