ធ្លាប់បង្កបញ្ហាមែនទេ? តើធ្វើយ៉ាងណាទើបទទួលបានការទុកចិត្តពីគេមកវិញ?
នរណាៗ ក៏ធ្លាប់បង្កជាបញ្ហាដែរ។ ហេតុនេះហើយទើបមនអារម្មណ៍ថាលំបាក ពេលចង់ទទួលបានការទុកចិត្តពីអ្នកដទៃមកវិញនោះ។ ហេតុនេះហើយអ្នកត្រូវដាក់ចិត្តដាក់កាយ អនុវត្តតាមវិធីខាងក្រោមនេះ ដើម្បីសាកល្បងទទួលបានការទុកចិត្តមកវិញ៖
១) ទាក់ទង ឆាត ឬទូរស័ព្ទផ្ទាល់ទៅគេតែម្ដងទៅ ប្រសិនបើអ្នកចង់។ បើនៅតែស្ទាក់ស្ទើរ គិតចុះឡើងៗ អ្នកនឹងគ្មានថ្ងៃ បាននិយាយជាមួយគេឯងវិញឡើយ។
២) ទោះបីអ្នកចង់ត្រូវរ៉ូវជាមួយគេវិញមែន តែក៏មិនត្រូវតាមគេរហូតគ្រប់ពេលដែរ។ អ្នកគួរទុកពេលវេលា និងឲ្យពួកគេមានពេលខ្លះគិត សញ្ជឹងពីបញ្ហារវាងអ្នកនឹងគេម្ដងទៀត។
៣) ត្រូវដឹងថាពួកគេចង់បានអ្វីពីអ្នក ប្រសិនបើអ្នកមិនបានផ្ដល់ឲ្យគេពីមុនមកទេ វាដល់ពេលដែលអ្នកត្រូវកែប្រែហើយ។
៤) ត្រូវតែទទួលស្គាល់ពីកំហុសរបស់ខ្លួន នៅពេលអ្នកបង្កកំហុស ហើយកុំព្យាយាមបដិសេធ ឬនិយាយបន្លំពីអ្វីដែលអ្នកបានធ្វើពីមុនមកអី។
៥) កុំព្យាយាមធ្វើអ្វីមួយដោយតក់ក្រហល់ឬមិនបានគិតគ្រប់ជ្រុងជ្រោយ។ អ្វីដែលអ្នកគួរធ្វើនោះ គឺគិតគូរឲ្យដិតដល់ ហើយបង្ហាញពីអ្វីដែលអ្នកចង់និយាយទៅកាន់ពួកគេ។ ជៀសវាងការគិតខ្លីអ្វីមួយ ដោយមិនបានពិចារណាដិតដល់។
៦) មើលអ្វីគ្រប់យ៉ាងក្នុងផ្លូវល្អ ពេលនោះ រឿងល្អនឹងកើតឡើងមកកាន់អ្នកវិញ។ ជាពិសេសគេនឹងព្រមទទួលការអត់ទោសអ្នក ហើយបង្កើតការជឿទុកចិត្តមកលើអ្នកសារជាថ្មី៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow