តើ​ធ្វើ​យ៉ាង​ណា​ អាច​ក្លាយ​ជា​​​មនុស្ស​​ម្នាក់​ឈ្នះ​គ្រប់​រឿង​រ៉ាវ​ទាំង​អស់​?​



តើ​អ្នក​ចង់​យក​ឈ្នះ​ ដៃ​គូ​ប្រកួត​របស់​អ្នក​គ្រប់​ពេល​ដែរ​ឬ​ទេ​? តើ​អ្នក​ចង់​ក្លាយ​ជា​​អ្នក​ឈ្នះ​ដ៏​ពិត​ប្រាកដ​មួយ​ទេ​? តើ​ចង់​ជោគជ័យ​នឹង​ជីវិត​ ​ព្រម​ទាំង​ជោគជ័យ​ទាំង​គោលដៅ​ដែល​អ្នក​មាន​ដែរ​ទេ​? គំនិត​ខាង​ក្រោម​នេះ​អាច​ជួយ​អ្នក​​សម្រេច​បំណង​បាន​៖

១) ធ្វើ​អ្វី​មួយ​ៗ កុំ​​បង្ខំ​៖ ទោះ​បី​ការងារ​ខ្លះ​ទាមទារ​ឲ្យ​អ្នកធ្វើ​ឲ្យ​លឿន​ៗ ពិត​មែន​ តែ​​អ្នក​ត្រូវ​រៀន​គ្រប់គ្រង​អារម្មណ៍​​របស់​ខ្លួន​ឯង​ជា​ដាច់​ខាត។ ងាក​ទៅ​មើល​កីឡាករ​ ពួក​គេ​ទាមទារ​ភាព​ស្វាហាប់​និង​បច្ចេកទេស​កាន់​តែ​លឿន​កាន់​តែ​ល្អ តែ​ក្នុង​នោះ​ពួក​គេ​គួរ​សម្រួល​អារម្មណ៍​មួយៗ ដើម្បី​កុំ​ឲ្យ​ភាព​តានតឹង​វាយលុក។​ ការ​ធ្វើ​អ្វី​ដោយ​មិន​បង្ខំ គឺ​អាច​ឲ្យ​អ្នក​​ឈ្នះ​គ្រប់​បែប​យ៉ាង​។​

២) ស្គាល់​ភាព​ខ្លាំង​និង​ខ្សោយ​របស់​​គូបដិបក្ខ​អ្នក​៖ ជំនួស​ដោយ​សំណួរ​ «​តើ​គូបដិបក្ខ​អ្នក កំពុង​គិត​អី» អ្នក​ត្រូវ​សួរ​ខ្លួនឯង​វិញ​ថា​ «តើ​ភាព​ខ្លាំង​និង​ភាព​ខ្សោយ​របស់​គេ​គឺ​​ជា​អ្វី​? តើ​ពួក​គេ​ចង់​ឈ្នះ​អ្វី​? តើ​ពួក​គេ​កំពុង​ព្រួយបារម្ភ​ពី​អ្វី​?» 

៣) ត្រូវ​មាន​ជំនាញ​ណា​ដែល​គេ​គ្មាន​៖ បើ​សិន​ជា​អ្នក​មាន​ជំនាញ​ដូច​​​មនុស្ស​ទូទៅមាន​ អ្នក​មិន​ងាយ​នឹង​ធ្វើ​អ្វី​ឈ្នះ​គេ​ឡើយ។​ ហេតុដូច្នេះ​ បើ​សិន​ជា​អាច​ អ្នក​អាច​​លួច​បង្កើន​ជំនាញ​ផ្សេងៗបន្ថែម​ ដែល​គ្មាន​អ្នក​ណា​មាន​ទៅ ទើប​ពេល​មាន​រឿង​អ្វី​កើត​ឡើង​ អ្នក​នឹង​ឈ្នះ​គេ​ដោយ​សារ​អ្នក​​មាន​អ្វី​លើស​គេ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow

X
5s