បក្សាស្លាបដែកប្រយុទ្ធគ្រោះថ្នាក់បំផុត ៥គ្រឿងរបស់រុស្ស៊ី
ថ្វីត្បិតតែសង្គ្រាមត្រជាក់បានបញ្ចប់ទៅជាច្រើនឆ្នាំក៏ពិតមែន តែការប្រកួតប្រជែងសព្វាវុធរវាងមហាអំណាចអាមេរិក និងរុស្ស៊ីនៅតែបន្តរហូតមកដល់បច្ចុប្បន្ន។ រុស្ស៊ីតែងតែធ្វើទំនើបកម្មទៅលើសព្វាវុធគ្រប់ប្រភេទរបស់ខ្លួន។ ថ្ងៃនេះ Business Khmer សូមបង្ហាញយន្តហោះប្រយុទ្ធដ៏គ្រោះថ្នាក់ ៥គ្រឿងរបស់រុស្ស៊ី៖
Sukhoi Su-27 គេដាក់រហស្សនាមឱ្យថា Flanker វាជាប្រភេទយន្តហោះប្រយុទ្ធដ៏ល្បីឈ្មោះរបស់រុស្ស៊ីដែលត្រូវបានផលិតឡើងដើម្បីឆ្លើយតបទៅនឹងយន្តហោះប្រយុទ្ធរបស់អាមេរិក F-15 និង F-16។ យន្តហោះប្រយុទ្ធនេះត្រូវបានដាក់ឱ្យប្រតិបត្តិការក្នុងកងទ័ពអាកាសរុស្ស៊ីនៅឆ្នាំ១៩៨៥។ Flanker អាចគាំទ្រប្រតិបត្តិការប្រយុទ្ធក្នុងរង្វង់កាំ ៧៥០គីឡូម៉ែត្រ និងមានល្បឿនលឿនជាង F-15 និង F-16 (ល្បឿន ២៥២៥គីឡូម៉ែត្រក្នុងមួយម៉ោង)។ វាមានបំពាក់កាំភ្លើងបាញ់លើអាកាស R-27R1 និងមានបំពាក់មីស៊ីលបាញ់ក្នុងរយៈចម្ងាយមធ្យមទៀតផង។
MiG-29 មានរាងតូចល្មម ប្រវែងខ្លី និងត្រូវបានរុស្ស៊ីផលិតច្រើនគ្រឿង Mikoyan's MiG-29 ត្រូវបានណាតូដាក់ឈ្មោះឱ្យថា Fulcrum។ មិនខុសពី Su-27 ប៉ុន្មាននោះទេ វាត្រូវបានផលិតឡើងដើម្បីប្រជែងជាងមួយនឹង F-15 និង F-16 របស់អាមេរិក។ វាត្រូវបានដាក់ឱ្យប្រតិបត្តិការជាលើកដំបូងនៅក្នុងឆ្នាំ១៩៨៣ តែមានល្បឿន និងគុណភាព ក្រោម Su-27 បន្តិច។ MiG-29 ត្រូវបានគេដឹងថា មានពហុមុខងារប្រយុទ្ធដែលមានបំពាក់មីស៊ីលបាញ់លើអាកាស (air-to-air) ដូចជា AA-៨ ដែលផលិតឡើងសម្រាប់ប្រតិបត្តិការរយៈចម្ងាយជិត និងប្រយុទ្ធពីលើអាកាសមកដី។ MiG មានប្រជាប្រិយខ្លាំងក្នុងសម័យសង្គ្រាមត្រជាក់ ជាពិសេសគឺបណ្ដាប្រទេស និងរដ្ឋដែលមាននិន្នាការទៅរកសហភាពសូវៀតមានដូចជា គុយបា អ៊ីរ៉ង់ និងកូរ៉េខាងជើងជាដើម។Sukhoi Su-35 ជាយន្តហោះប្រយុទ្ធទំនើបជាងម៉ូដែលមុនៗ ....សូមរង់ចាំអានភាគទី២ នៅថ្ងៃស្អែក...