ជិះយន្តហោះលើកទី១មែនទេ? នេះគឺជាចំណុច៦យ៉ាងដែលអ្នកគួរធ្វើមុនពេលការហោះហើរ
មានជំហានសំខាន់ៗ ជាច្រើនណាស់ដែលអ្នកត្រូវប្រាកដថា អ្នកបានត្រៀមរួចរាល់ជាស្រេច មុនពេលហោះហើរចេញទៅទិសដៅអ្នក។ បើអ្នកអាចដឹងពីជំហានទាំងនេះ អ្នកនឹងមិនបាច់ភ័យព្រួយខ្លាចមានបញ្ហា ហើយអ្នកអាចធ្វើដំណើរដល់ទិសដៅបានលឿនទៀត។ ក្នុងនោះមាន៖
១) ស្រាវជ្រាវឲ្យហើយទុកជាមុន
មុននឹងធ្វើដំណើរទៅតំបន់ដែលអ្នកមិនសូវដឹងច្បាស់ អ្នកត្រូវស្រាវជ្រាវពីវាជាមុនសិន ហើយគួរយកផែនទី ឬទាញយកផែនទីពីក្នុងទូរស័ព្ទណាដោយមិនបាច់ប្រើអ៊ីនធឺណិតក៏បាន ដើម្បីស្គាល់ពីទិស តំបន់ដែលអ្នកគួរទៅ។ ក្នុងនោះគួរស្រាវជ្រាវពីតម្លៃអាហារ កន្លែងស្នាក់នៅ មធ្យោបាយធ្វើដំណើរ រូបិយប័ណ្ណ ដែលត្រូវចាយវាយ អាកាសធាតុ ភាសា និងស្ថានភាពរបស់ប្រទេសនៅទីនោះផងដែរ។
២) បង្កើតគម្រោង
មុនចង់ទៅណាមកណា អ្នកត្រូវតែមានគម្រោងឲ្យច្បាស់លាស់មែនទែន ថាតើអ្នកចង់ទៅទីណាមុនគេ ហើយគួរទៅពេលណាម៉ោងណាដែរ។
៣) ត្រូវមានលិខិតឆ្លងដែននិងទិដ្ឋាការ
បើទៅត្រឹមតែប្រទេសនៅតំបន់អាស៊ានហើយដើរកម្សាន្តមិនសូវជាមានរយៈពេលយូរ អ្នកមិនចាំបាច់ធ្វើទិដ្ឋាការអ្វីទេ។ តែបើប្រទេសនៅឆ្ងាយៗ អ្នកគប្បីមានលិខិតឆ្លងដែនមិន ហួសពី៦ខែ ហើយមានទិដ្ឋាការ ផងដែរ។
៤) ត្រៀមថវិកាឲ្យគ្រប់គ្រាន់
អ្នកប្រហែលជាមានកាតធនាគារដែល អាចប្រើប្រាស់នៅប្រទេសក្រៅបាន ដូចនេះ បើសិនជាអាចអ្នកគួរយកលុយសុទ្ធខ្លះៗ សម្រាប់ការចាយវាយតិចតួច ហើយបើមិនគ្រប់ទេ អ្នកអាចប្រើប្រាស់កាតធនាគារក៏កាន់តែងាយស្រួល។
៥) រៀបចំអីវ៉ាន់ឲ្យបានល្អ
អ្នកត្រូវដឹងថាតើ ក្រុមហ៊ុនអាកាសចរណ៍ដែលអ្នកជ្រើសរើសនោះ អនុញ្ញាតឲ្យផ្ទុកអីវ៉ាន់បាន ប៉ុន្មានគីឡូ។ អីវ៉ាន់ដែលសំខាន់ៗ ដូចជាលុយ ទូរស័ព្ទ ប័ណ្ណធនាគារផ្សេងៗ សំបុត្រយន្តហោះ អ្នកគួរដាក់តាមកាបូបយួរដៃ ហើយយកតាមខ្លួន។
៦) រៀបចំឲ្យហើយសម្រាប់ការឆែកឆេរ
អ្នកចាំបាច់មកដល់ប្រលានយន្តហោះ ២ម៉ោងមួយជាងនេះ សម្រាប់ធ្វើការរង់ចាំ ដើម្បីចៀសវាងការខកពេល ឬមានបញ្ហាណាមួយដោយចៃដន្យ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ cheapflights.com