អនុវត្តតាមវិធីទាំងនេះហើយ សម្ដីអ្នកមួយម៉ាត់ណាក៏គេស្ដាប់តាមដែរ
មនុស្សគ្រប់រូបតែងតែចង់ឲ្យសម្ដីរបស់ពួកគេគ្រប់ម៉ាត់ មានឥទ្ធិពលទៅលើអ្នកដទៃ ។ គ្មាននរណាចង់ឲ្យគេស្ដាប់សម្ដីហើយ ធ្វើព្រងើយកន្តើយដាក់ទេ។ ហេតុនេះបើសង្កេតឃើញថាសម្ដីអ្នក មិនសូវមានឥទ្ធិពលលើអ្នកដទៃ ពេលនេះអ្នកគួរសាកអនុវត្តវិធីទាំងនេះសិនទៅ៖
១) ជាមនុស្សគំរូ៖ តើអ្នកទទួលបានជោគជ័យអ្វីខ្លះដែលអាចធ្វើជាមនុស្យគំរូសម្រាប់អ្នកដទៃបាន? គេអាចយកត្រចៀកមកស្ដាប់អ្នក លុះត្រាអ្នកមានអ្វីល្អ ក្នុងខ្លួន ជាពិសេសគឺជាមនុស្សពោរពេញដោយជោគជ័យ ។ បើខ្លួនតែងតែជួបរឿងបរាជ័យ គ្មានអ្នកណាមកចាប់អារម្មណ៍នឹងសម្ដីគ្រប់ម៉ាត់របស់អ្នកនោះទេ។
២) ត្រូវបង្ហាញថា អ្នកមិនមែនជាមនុស្សចាំតែប្រើប្រាស់គេ៖ ជាការពិតណាស់ ការនិយាយពឹងពាក់នរណាម្នាក់ គឺមិនងាយស្រួលឡើយ។ ឧទាហរណ៍ ថាអ្នកពឹងគេ ឲ្យទិញរបស់មួយ តែបើអ្នកពឹងគេសឹងតែរាល់ថ្ងៃ នេះបង្ហាញអ្នកជាមនុស្សចូលចិត្តប្រើគេ ហើយពឹងតែកម្លាំងគេដើម្បីបានប្រយោជន៍។ ដូចនេះ សម្ដីលើកក្រោយទៀត គេនឹងលែងចាប់អារម្មណ៍អ្នកហើយ។
៣) កុំលេងសើចច្រើន៖ ពេលខ្លះការលេងសើច អាចឲ្យអ្នកដទៃ មើលមកថាអ្នកជាមនុស្សមិនម៉ត់ចត់។ ហេតុនេះពាក្យសម្ដីអ្នក គេនឹងមិនសូវយកជាការនោះទេ ដោយសឹងតែគ្រប់ពេលអ្នកនិយាយលេង តែរហូត។
៤) តែងនិយាយស្ដាប់គេដែរ៖ បើអ្នកជាមនុស្សស្ដាប់គេ គេនឹងមកស្ដាប់អ្នកវិញដូចគ្នា។ តែបើព្រងើយកន្តើយដាក់គេ ពេលដែលគេនិយាយរក ទោះបីអ្នកល្អប៉ុណ្ណា ក៏គេមិន ចង់រាប់រកអ្នកដែរ៕
ប្រែ សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifeway