សិល្បៈ​ក្នុង​ការ​ដឹក​នាំ​​​ក្រុមការងារ​ឲ្យ​ជោគជ័យ​ និង ​សប្បាយ​ចិត្ត​



អ្នក​ដឹក​នាំ​ដែល​​អស្ចារ្យ​មិន​មែន​ដឹក​នាំ​ក្រុមហ៊ុន​ឲ្យ​រីក​ចម្រើន​​​តែ​មួយ​មុខ​នោះ​ទេ តែ​ក៏​ដឹក​នាំ​កូន​ក្រុម​ឲ្យ​រីក​ចម្រើន​ទៅ​មុខ​​ជា​មួយ​គ្នា​ផង​ដែរ។ ​បើ​អ្នក​ដឹក​នាំ​ត្រឹម​ត្រូវ កូន​ក្រុម​របស់​អ្នក​មិន​ត្រឹម​តែ​សប្បាយ​ចិត្ត​ក្នុង​ការ​ធ្វើ​ការ​នោះ​ទេ​​ថែម​ទាំង​ធ្វើ​ការ​បាន​លទ្ធផល​ល្អ​ទៀត​ផង។ ខាង​ក្រោម​នេះ​ជា​តិចនិក​​ដែល​មេ​ដឹក​នាំ​គ្រប់​រូប​ត្រូវ​តែ​ដឹង​​ដើម្បី​ដឹក​នាំ​កូន​ក្រុម​​​បាន​ល្អ៖

១) ស្វែងយល់​ពី​អ្វី​ដែល​ជំរុញ​ទឹក​ចិត្ត​បុគ្គលិក

២) ស្វែង​យល់​ពី​របៀប​នៃ​ការ​រៀន​របស់​បុគ្គលិក​នីមួយ​ៗ

៣) ​ត្រូវ​មាន​តុល្យភាព​រវាង​​គោល​បំណង​របស់​អ្នក​និង​តម្រូវ​ការ​របស់​បុគ្គលិក ​

៤) ​ធ្វើ​ជា​គំរូ​ដ៏​ល្អ​សម្រាប់​បុគ្គលិក ​

៥) ​ ​ត្រូវ​ទទួល​ស្គាល់​ស្នាដៃ​របស់​បុគ្គលិក

៦) ​ផ្តល់​មតិយោបល់​ស្ថាបនា​​សម្រាប់​ការ​អភិវឌ្ឍន៍

៧) ឡើង​ឋានៈ​ឲ្យ​បុគ្គលិក​ដែល​ធ្វើ​ការ​បាន​ល្អ ​

៨) ​និយាយ​ពាក្យ​«អរគុណ»​​ចំពោះ​ការ​លះបង់​ឬ​ការ​ខិត​ខំ​ធ្វើ​ការ​របស់​បុគ្គលិក

៩) ​ផ្ដល់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​បុគ្គលិក​ល្អ ​

១០) ​សរសើរ​ដល់​បុគ្គលិក​​ឆ្នើម​​​សម្រាប់​ជា​គំរូ​ដល់​បុគ្គលិក​ដទៃ៕

 

ប្រែ​សម្រួល៖ អ៊ឺង មុយយូ

ប្រភព៖ popyourcareer.com​​​

X
5s