ក្រុមហ៊ុនដ៏ជោគជ័យមួយ ត្រូវការអ្នកឯកទេសប្រភេទលោក Steve Jobs និង​ប្រភេទលោក Steve Wozniak​



ពាក្យ​ថា "ឯកទេស" គ្រាន់តែ​ជា​ពាក្យ​ខ្លី​មួយ​ផ្សេង​ទៀត​សម្រាប់​ជំនួស​ឲ្យ​សុភាសិត​មួយ​ឃ្លា​របស់​ខ្មែរ​បុរាណ​ដែល​បាន​ពោល​ថា "ចេះ​ដប់​មិន​ស្មើ​ប្រសព្វ​មួយ"។ មនុស្ស​ម្នាក់ៗ​មាន​កំណប់​ទ្រព្យ​លាក់​ទុក​នៅ​ក្នុង​ខ្លួន​រៀងៗ​ខ្លួន មានន័យ​ថា​មនុស្ស​ម្នាក់ៗ​គឺជា​អ្នក​ឯកទេស​ទៅលើ​ផ្នែក​ផ្សេងៗ​ពី​គ្នា។ យ៉ាងណាមិញ មាន​សុភាសិត​មួយ​ពោល​ថា "បើ​អ្នក​ចង់​ដើរ​ឆាប់​ដល់​គោលដៅ អ្នក​ដើរ​ម្នាក់​ឯង​ចុះ។ ប៉ុន្តែ​បើ​អ្នក​ចង់​ដើរ​បាន​វែង​ឆ្ងាយ ចូរ​ដើរ​ជា​ក្រុម"។ អ្នក​មិន​អាច​សម្រេច​រឿង​គ្រប់​យ៉ាង​បាន​ដោយ​ខ្លួនឯង​ទាំងអស់​នោះ​ទេ ហេតុនេះ​មាន​ចក្ខុវិស័យ​ច្បាស់លាស់​ថា​តើ​អ្នក​ចង់​ដើរ​ទៅ​ដល់​ណា​ហើយ វា​ចាំបាច់​ណាស់​ដែល​អ្នក​ត្រូវ​មាន​អ្នក​ជំនាញ​ផ្នែក​ផ្សេង​ទៀត​មក​បង្គ្រប់​ភាព​ខ្វះខាត​របស់​អ្នក។

Image result for steve jobs

មាន​អាថ៌កំបាំង​មួយ​ដែល​មនុស្ស​ជាច្រើន​មិន​ធ្លាប់​គិត​ដល់​ថា​តើ​អ្វី​ទៅ​ដែល​នាំឲ្យ​ក្រុមហ៊ុន Apple របស់​លោក Steve Jobs ក្លាយ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ឈាន​មុខ​គេ​លំដាប់​ពិភពលោក​បាន ដែល​នោះ​គឺ​ត្រូវ​បាន​អ្នក​ឯកទេស​ជំនាញ​ភាព​ជា​អ្នក​ដឹកនាំ លោក Simon Sinek រក​ឃើញ​ថា ជា​ការ​បំពេញ​គ្នា​ទៅវិញ​ទៅមក​រវាង​អ្នក​ឯកទេស​ផ្នែក​វិជ្ជាជីវៈ លោក Steve Jobs និង​អ្នក​ឯកទេស​ផ្នែក​អនុវត្ត​ជាក់ស្ដែង លោក Steve Wozniak។ ដោយ​មាន​ការ​បកស្រាយ​ពី​ទស្សនៈ​របស់​លោក Simon តើ​ការ​គិត​របស់​អ្នក​ឯកទេស​ពីរ​ប្រភេទ​នេះ​មាន​លក្ខណៈ​ខុស​គ្នា​យ៉ាង​ដូចម្ដេច ?

Arrow, Target, Range, Bullseye, Sport, Aim, Hit

ក្រុម​ដ៏​ល្អ​បំផុត​គឺជា​ក្រុម​មួយ​ដែល​មាន​អ្នក​ឯកទេស​ផ្នែក​វិជ្ជាជីវៈ ដែល​មាន​ចក្ខុវិស័យ​ប្រមើល​មើល​ឆ្ពោះ​ទៅ​អនាគត​ជាមួយ​នឹង​ការ​ស្រមើស្រមៃ​ឥត​មាន​ដែន​កំណត់​របស់​ពួកគេ និង​អ្នក​ឯកទេស​ផ្នែក​អនុវត្ត​ជាក់ស្ដែង ដែល​មាន​ទេពកោសល្យ​ពិត​ប្រាកដ​ដែល​អាច​ដឹកនាំ​គំនិត​របស់​អ្នក​ឯកទេស​ផ្នែក​វិជ្ជា​ជីវៈ​ឲ្យ​ក្លាយ​ជា​ការ​ពិត។ ក្នុង​ឧទាហរណ៍​នេះ លោក Steve Jobs គឺជា​អ្នក​ដែល​មាន​ចក្ខុវិស័យ​ប្រមើល​មើល​អនាគត រីឯ​លោក Steve Wozniak គឺជា​អ្នក​ដែល​មាន​ផលិតផល គឺជា​វិស្វករ​ដែល​ធ្វើឲ្យ​ក្រុមហ៊ុន Apple ដំណើរការណ៍​ទៅ​មុខ​បាន។

Image result for Steve Wozniak

អ្នក​ឯកទេស​ផ្នែក​វិជ្ជាជីវៈ គឺជា​មនុស្ស​ដែល​តែងតែ​មាន​ភាព​សុទិដ្ឋិនិយម​ជឿជាក់​ថា​ការ​ស្រមើស្រមៃ​របស់​ខ្លួន​នឹង​អាច​សម្រេច​ក្លាយ​ជា​ការ​ពិត​បាន។ ភាព​ឯកទេស​របស់​គេ កើត​ចេញ​មក​ពី​ការ​ចំណាយ​ពេលវេលា​ច្រើន​ដើម្បី​អង្កេត​និង​សិក្សា​លម្អិត​ទៅលើ​បទពិសោធន៍​ជោគជ័យ​និង​បរាជ័យ​របស់​អ្នកដទៃ។ ខុស​ពី​អ្នក​ឯកទេស​ផ្នែក​អនុវត្ត​ជាក់ស្ដែង ពួកគេ​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ជា​អ្នក​ឯកទេស ដោយ​ផ្អែក​ទៅលើ​ការ​រៀន​សូត្រ​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន មានន័យ​ថា​គេ​ជា​មនុស្ស​ដែល​បង្កើន​ចំណេះដឹង​របស់​ខ្លួន​ដោយ​ការ​ចេញ​ទៅ​អនុវត្ត​ជាក់ស្ដែង។ ពួកគេ​មិន​ដាក់​គោលដៅ​ដើម្បី​ក្លាយ​ជា​អ្នក​ឯកទេស​នោះ​ទេ តែ​គោលដៅ​របស់​ពួកគេ​គឺ​ដើម្បី​ដោះស្រាយ​បញ្ហា។

មនុស្ស​ប្រភេទ​នេះ​ព្យាយាម​ស្វែងរក​ចម្លើយ​ដោយ​ខ្លួនឯង ពួកគេ​ដួល​ហើយ​ងើប ដួល​ហើយ​ងើប រហូត​សម្រេច​ទៅ​ដល់​គោលដៅ ហើយ​ភាព​ប៉ិនប្រសប់​ជា​អ្នក​ឯកទេស​ក៏​រត់​មក​រក​គេ​តាម​ក្រោយ​ដោយ​ឯកឯង។ មហាសេដ្ឋី​លោក Bill Gate និង​លោក Richard Branson ជាដើម ដែល​បាន​ចាប់ផ្ដើម​ដំណើរ​ជីវិត​ជា​សហគ្រិន​ចាប់​តាំង​ពី​អំឡុង​វ័យ​ខ្ទង់​២០​ឆ្នាំ ទាំង​ដែល​មាន​ការ​យល់​ដឹង​តិចតួច​បំផុត​អំពី​ការ​រកស៊ី បាន​ដួល​ងើប​ជាច្រើន​ដង​ទម្រាំ​តែ​បាន​សាង​ក្រុមហ៊ុន​របស់​ពួកគេ​យ៉ាង​ជោគជ័យ​មហិមា។ អ្នក​ឯកទេស​ផ្នែក​វិជ្ជាជីវៈ​ពូកែ​បកស្រាយ​ពី​អ្វី​ដែល​ខ្លួន​ប៉ិនប្រសប់ ឬ​អ្វី​ដែល​ជា​ជំនាញ​ឯកទេស​របស់​ខ្លួន និង​ផ្ដល់​ជា​គំនិត​យោបល់​អ្នកដទៃ តែ​មិន​ពូកែ​អនុវត្ត​ជាក់ស្ដែង​នូវ​អ្វី​ដែល​ជា​ជំនាញ​របស់​ខ្លួន​នោះ​ឡើយ។

ចំណែក​ឯ​អ្នក​ឯកទេស​ផ្នែក​អនុវត្ត​ជាក់ស្ដែង អាច​មិន​ពូកែ​បកស្រាយ​ពន្យល់​គេ​អំពី​អ្វី​ដែល​ជា​ឯកទេស​របស់​ខ្លួន ប៉ុន្តែ​ពួកគេ​ដឹង​ច្បាស់​ថា​តើ​ត្រូវ​ធ្វើ​កិច្ចការ​របស់​ខ្លួន​យ៉ាង​ដូចម្ដេច។ ចង់​ដើរ​បាន​វែងឆ្ងាយ ក្រុមហ៊ុន​ឬ​ក្រុម​មួយ​ត្រូវ​មាន​ធាតុ​ផ្សំ​ទាំងពីរ​ដែល​ជា​អ្នក​គិត​និង​អ្នក​ធ្វើ ឬ​អ្នក​ឯកទេស​ផ្នែក​វិជ្ជាជីវៈ​និង​អ្នក​ឯកទេស​ផ្នែក​អនុវត្ត​ជាក់ស្ដែង​ដោយ​ខាន​មួយ​ណា​មិន​បាន​ឡើយ ហើយ​នេះ​ក៏​ជា​អាថ៌កំបាំង​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​រាប់​ពាន់​លាន​ដុល្លារ Apple ដែរ៕ 

ដោយ៖ ស្រីពៅ

X
5s