កូនសោឆ្ពោះទៅភាពជោគជ័យចំនួន៥ ដែលអ្នកអាចដកយកពីសៀវភៅ «How to win friends and influence people? »
សៀវភៅមួយនេះត្រូវបានបោះពុម្ពនៅក្នុងឆ្នាំ ១៩៣៧ ដោយសៀវភៅនេះទៀតសោត បង្ហាញពីគំនិតរបស់មនុស្សល្បីៗ ជាច្រើន រួមទាំងគំនិតរបស់អតីតប្រធានាធិបតីអាមេរិក លោក Abraham Lincoln ទៀត។ គំនិតជាច្រើនទាំងនេះដែលបានសង្ខេបចេញពីសៀវភៅទាំងមូល៖
១) ឈប់រិះគន់ បន្ទោស ឬត្អូញត្អែរទៀតទៅ៖ សៀវភៅនេះបង្ហាញថា មានតែមនុស្សឡប់ទេ ដែលចូលចិត្ត រិះគន់ បន្ទោស និងត្អូញត្អែរគ្រប់ពេល។ អ្នកដែលឆ្លាតគឺតែងតែលើកលែងទោសឲ្យគ្នា និង ចេះគ្រប់គ្រងខ្លួនឯង។ ជាពិសេសពេលអ្នកក្លាយជាមេដឹកនាំគេ អ្នកមិនគួរអនុវត្តចំណុចខាងលើនេះទេ។
២) សរសើរភាពជោគជ័យរបស់គេ៖ មនុស្សពូកែតែងតែត្រេកអរនឹងភាពជោគជ័យគេ។ អ្នកជោគជ័យគេនឹងសប្បាយ ដោយសារគេបានទទួលអ្វីដែលគេចង់បាន ហើយបើអ្នកអបអរនឹងគេនោះ មិនយូរមិន ឆាប់អំពើទាំងនោះនឹងតបស្នងមកអ្នកវិញដែរហើយ។
៣) ត្រូវចេះយល់ចិត្តអ្នកដទៃ៖ លើលោកនេះ បើអ្នកចង់ជះឥទ្ធិពលលើនរណាម្នាក់បាន អ្នកត្រូវតែនិយាយពីអ្វីដែលគេចង់បាន ហើយបង្ហាញផ្លូវទៅយកវាឲ្យគេស្ដាប់។
៤) ញញឹម៖ សមត្ថភាពមួយដែល អាចឲ្យអ្នកដទៃ ចូលចិត្តអ្នកបាន គឺស្នាមញញឹម។ ទោះបីអ្នកមិនសូវមានសមត្ថភាព មិនសូវពូកែ តែបើអាចញញឹមបានដាក់គេឯង អ្នកក៏អាចឲ្យអ្នកដទៃ ចូលចិត្តបានដូចគ្នា។
៥) ទទួលស្គាល់កំហុសខ្លួន៖ មេដឹកនាំល្អ គឺមិនដែលលើកខ្លួនដូចសត្វតោទេ។ បើខ្លួនមានកំហុស ខ្លួនទទួលយក ហើយរៀនសូត្រពីវា។ បើអ្នក ធ្វើជាមើលមិនឃើញកំហុសខ្លួន អ្នកនឹងគ្មានថ្ងៃ អាចកែប្រែបានឡើយ៕