​​បើ​ចង់​បាន​ការងារ​ធ្វើ​ត្រូវ​ធ្វើ​ចំណុច​ទាំង​នេះ​​​ឲ្យ​បាន​ ​​មុន​ពេល​សម្ភាសន៍​ការងារ​១៥​នាទី​



មាន​បុគ្គលិក​​​ជា​ច្រើន​ណាស់ មិន​ដឹង​ទេ​ ថា​មុន​ពេល​សម្ភាសន៍​​ការងារ​​១៥​នាទី ពួក​​គេ​មិន​ដឹង​​​ថា​គួរ​ធ្វើ​អ្វី។ ​មនុស្ស​មួយ​ចំនួន កំពុង​ភិតភ័យ​​ ឯ​អ្នក ផ្សេង​ទៀត​ យក​ពេល​ទុក​ចោល​ អត់ប្រយោជន៍​ទៅ​វិញ​។​ តែ​ខាង​ក្រោម​នេះ​​ជា​ចំណុច​ដែល​អ្នក​គួរ​តែ​ស្វែងយល់​៖

១) ធ្វើ​អារម្មណ៍​ឲ្យ​ស្ងប់​៖ ពេល​អ្នក​​តប់ប្រមល់​ខ្លាំង រាងកាយ​របស់​អ្នក​មើល​ទៅ​លេង​ធម្មតា​ហើយ​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ បើ​អ្នក​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង សមត្ថភាព​អ្នក​​ នឹង​កាន់​តែ​ធ្លាក់​ចុះ​​បន្តិច​ម្ដង​ៗ ។​ ហេតុនេះ​ជំហាន​ដំបូង​ដែល​អ្នក​គួរ​ដឹង អ្នក​ត្រូវ​សម្រួល​អារម្មណ៍ ឲ្យ​​បាន​ស្ងប់ស្ងាត់​ជាមុន​សិន​។​

២) មក​ឲ្យ​​ដល់​កន្លែង​សម្ភាសន៍៖ ពេល​​ខ្លះ​អ្នក​អាច​នឹង​មក​យឺត​ ដោយ​សារ​តែ​រឿង​ចៃដន្យ​មើល​មិន​ឃើញ​។ ហេតុនេះ​ដើម្បី​ជម្លៀស​រឿង​អស់​ទាំង​នោះ​ អ្នក​គប្បី​មក​ឲ្យ​ដល់​ស្រេច​ មុន ពេល​សម្ភាសន៍​ ១៥​នាទី​។​

៣) គួរ​រួសរាយ​ដាក់​គេ​ឯង​៖ ជា​ការ​ពិត​ណាស់ កុំ ភ្លេច​រួសរាយ​ដាក់​ អ្នកធ្វើ​ការ​នៅ​ទី​នោះ ខណៈ​អ្នក​កំពុង​អង្គុយ​រង់ចាំ ព្រោះ​​អី​ពួក​គេ​អាច​នឹង​ផ្ដល់​ជា ដំណឹង​ទៅ​កាន់​ អ្នក​គ្រប់គ្រង​ពី​អាកប្បកិរិយា​ ឆ្មើង​របស់​អ្នក​ក៏​ថា​បាន​។​

៤) ជ្រើសរើស​ចំណុច​ណា​ដែល​អ្នក​គួរ​ចាំ​ជា​គេ​៖ ជឿ​ថា​អ្នក​នឹង​រៀបចំ​ចម្លើយ​មក​ពី​ផ្ទះ ហេតុដូច្នេះ​ហើយ​ អ្នក​ គួរ​ចងចាំ​ចំណុច​សំខាន់​ដែល​ខ្វះ​មិន​បាន​​នោះ​ឲ្យ​បាន​ច្បាស់​ ជាង​គេ​។​

៥) ដកដង្ហើម​មួយៗ ៖ ដកដង្ហើម​នេះ នឹង​ជួយ​សម្រួល​ដល់​សម្ពាធ​​ឈាម​អ្នក ឲ្យ​ដើរ​បាន ធម្មតា​ ហើយ​ពេល​នោះ​ភាព​តានតឹង​អាច​ថយ​ចុះ​មួយ​កម្រិត​ ដែល​ជា​ហេតុ​នាំ​ឲ្យ​អ្នក​ឆ្លើយ​សំណួរ​គេ​បាន​ល្អ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ business insider

X
5s