អ្វី​ដែល​អ្នក​គួរ​ដឹង​ បើ​សិន​ចង់​ប្រឡូក​ការងារ​ពាក់ព័ន្ធ​ផ្នែក​«គ្រប់គ្រង​ធនធានមនុស្ស»​



មនុស្ស​ជា​ច្រើន​ណាស់ ចង់​ចាប់​ផ្ដើម​ការងារ ខាង​ផ្នែក​ធនធាន​មនុស្ស​នេះ​។ ដោយ​វា​គឺ​ជា​ផ្នែក​មួយ​លូតលាស់​ បាន​ឆាប់​រហ័ស​សម្រាប់​​សម័យ​នេះ មនុស្ស​ជា​ច្រើន​ បាន​ក្រឡេក​មក​ចាប់​យក​ឱកាស​ការងារ​មួយ​នេះ​។ ដូច្នេះ​ហើយ​ បើ​សិន​ជា​អ្នក​ជា​មនុស្ស​ចាប់​អារម្មណ៍​ផ្នែក​នេះ​មួយ​ដែរ​នោះ អ្នក​គួរ​អាន​ចំណុច​ខាង​ក្រោម​៖

១) រៀន ពូកែ និង​មាន​បទពិសោធន៍​ផ្នែក​នេះ

ជា​ការពិត​ណាស់ ផ្នែក​ធនធាន​មនុស្ស​នេះ​គឺ​ទាមទារ​អ្នក​ចេះដឹង​ខ្លាំង ព្រោះ​ថា អ្នក​មាន​តួនាទី​អភិវឌ្ឍ​ក្រុមហ៊ុន ព្រម​ទាំង​​បុគ្គលិក​ ជា​ច្រើន​ថែម​ទៀត។​ ហេតុនេះ​ វា ចាំបាច់​ដែល​អ្នក​គួរ​មាន​បទពិសោធន៍ បូក ផ្សំ​ចំណេះដឹង​ខ្ពស់​។​

២) អាច​ដោះស្រាយ​បញ្ហា​បាន​លឿន

មិន​ត្រឹម​តែ​ឆ្លាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នក គួរ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​គិត​ និង​ដោះស្រាយ​រាល់​បញ្ហា​នៅ​នឹង​មុខ។​ បញ្ហា​ រាប់ពាន់​ជំពូក​ ពេល​​អ្នក​ទទួល​ខុសត្រូវ​ការងារ​នេះ​។

៣) អាច​ធ្វើ​ការ​ក្រោម​សម្ពាធ​

ពេល​មាន​បញ្ហា​ សម្ពាធ​ ​ក៏​មាន​ច្រើន​ដូច​គ្នា។​ បើ​អ្នក​ជា​មនុស្ស​ មិន​សូវ​​ធន់​នឹង​សម្ពាធ​​ទេ ការងារ​មួយ​នេះ​អាច​នឹង​ពិបាក​សម្រាប់​អ្នក​។ ហើយ​ការងារ​នេះ​នឹង​មិន​នៅ​ជាមួយ​អ្នក​បាន​យូរ​ឡើយ។​

៤) អាច​ប្រើប្រាស់​ កម្មវិធី​តាម​កុំព្យូទ័រ​បាន​ល្អ​

ការងារ​ និង​ឯកសារ​រាប់​មិន​អស់​ដែល​អ្នក​នឹង​ត្រូវ​ធ្វើ។ ហើយ​ឯកសារ​ទាំង​នោះ នឹង​ត្រូវ​ធ្វើ​ឡើង​យ៉ាង​សំងាត់​និង​លំអិត​ តាម​ប្រព័ន្ធ​កុំព្យូទ័រ។ ​ ដូចនេះ​ហើយ​អ្នក​គួរ​មាន​ជំនាញ​អស់​ទាំង​នេះ​សិន​ដែរ។

៥) ជំនាញ​ទំនាក់ទំនង​

ការងារ​មួយ​នេះ​ គឺ​ទាមទារ​ការ​ទាក់ទង​គ្នា​ខ្លាំង ដោយ​សារ​តែ​អ្នក​ត្រូវ​​ទាក់ទង​ជាមួយ​ មេ​ផ្នែក​ទាំង​អស់​ក្នុង​ក្រុមហ៊ុន ដើម្បី​ដឹង​ថា​តើ​ពួក​គេ​ត្រូវ​​ការ​អ្វី​ បន្ទាប់​មក​ សឹម​ធ្វើ​របាយការណ៍​រាយការណ៍​ទៅ​​ថ្នាក់​លើ​៕  

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ the balance.com

X
5s