មនុស្សពូកែស្ដាប់ទាំងឡាយ តែងអនុវត្តចំណុចពិសេសទាំង៤នេះទេ
មនុស្សគឺមានលក្ខណៈពិសេសៗ ផ្សេងៗ គ្នា អ្នកខ្លះពូកែនិយាយ ពូកែសរសេរ និងពូកែ ស្ដាប់។ និយាយ សរសេរ និងស្ដាប់គឺសុទ្ធតែមានប្រយោជន៍ដូចគ្នា។ តែពេលនេះ អត្ថបទខាងក្រោមចង់បង្ហាញអ្នក ឲ្យដឹងថាតើចំណុចអ្វីខ្លះទើបអាចឲ្យអ្នកក្លាយជាមនុស្សពូកែស្ដាប់បាន?
១) ពូកែផ្ដោតអារម្មណ៍៖ កំហុសធ្ងន់បំផុតដែលនាំឲ្យអ្នកស្ដាប់គេនិយាយមិនបានគឺ មកពីអ្នកមិនពូកែផ្ដោតអារម្មណ៍ស្ដាប់គេ។ ពាក្យពេចន៍ គឺចេញមកច្បាស់ៗ ហើយឮៗ ទៀត តែអ្នកនៅតែចាប់ន័យវាមិនបាន។ អ្នក អាចកែប្រែកំហុសនេះបាន ដោយគ្រាន់តែយកចិត្តទុកដាក់ស្ដាប់គេនិយាយបន្តិចទៅបានហើយ។
២) ចេះសួរសំណួរគេឯង៖ អ្នកមិនត្រឹមតែបានស្ដាប់ការនិយាយរបស់ពួកគេប៉ុណ្ណោះទេ តែអ្នកអាចមានគំនិតល្អៗ សួរគេថែមទៀត។ ពេលនោះហើយដែលអ្នកនឹងទទួលបានការគោរពពីអ្នកដែលនិយាយ។
៣) និយាយអ្វីដែលបានស្ដាប់ហើយសារឡើងវិញ៖ អ្នកពូកែស្ដាប់តែងតែរៀននិយាយឡើងវិញនូវអ្វីដែលគេបានឮ។ ទោះបីមិននិយាយបានដូច១០០ភាគរយ តែគេបានកែប្រែពាក្យខ្លះ ដើម្បីឲ្យងាយស្ដាប់យល់ និងងាយចាំ។
៤) មិនដែលនិយាយរំខានគេ៖ អ្នកដែលពូកែស្ដាប់ គឺកម្រនឹងនិយាយរំខានឬនិយាយកាត់គេណាស់។ កាលដែលនិយាយកាត់គេ វានឹងបង្អាក់ការស្ដាប់ ហើយព័ត៌មានដែលទទួលយកក៏មិនបានប្រាកដ១០០ភាគរយដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ weforum.org