គន្លឹះ​ ៣​​យ៉ាង​ដែល​ជួយ​​ធ្វើ​​ឱ្យ​ចិត្ត​របស់​អ្នក​​ឈប់​​ច្រណែន​គេ​​ឯង​ទៀត​!​



មនុស្ស​គ្រប់​គ្នា​មិន​ដូច​​គ្នា ទេ ជួន​អ្នក​មាន​ចំណុច​ពិសេស ជួន​គេ​មាន​ចំណុច​ពិសេស​។​ តែ​បើ​ហ៊ាន​​គិត​ថា​គេ​ ល្អ​ជាង​​ខ្លួន​ពេក​ នោះ​អ្នក​នឹង​គិត​ថា​ខ្លួន​ឯង​អស់​ជា​មនុស្ស​គ្មាន​តម្លៃ ហើយ​ចិត្ត​ច្រណែន​ក៏​ចាប់​ផ្ដើម​កើត​​មាន​ឡើង។​ តើ​មាន​គន្លឹះ​ដូចម្ដេច​ខ្លះ​ដែល​ ទប់ស្កាត់​អ្នក​ កុំ​ឲ្យ​អ្នក​​ច្រណែន​គេ​ឯង​ទៀត​?

១) ត្រូវ​បង្កើន​ភាព​ក្លាហាន​របស់​អ្នក​​៖ ត្រូវ​ចាប់​ផ្ដើម​ពី​ការ​បង្ហាញ​​ភាព ក្លាហាន​ របស់​អ្នក​ចេញ​មក​។​ ត្រូវ​ផ្លាស់ប្ដូរ​យ៉ាង​ណា ដើម្បី​ឲ្យ​មើល​មក​ខ្លួន​​ឯង​ល្អ​ជាង​គេ​សិន​។​​ ​បន្ទាប់​មក បង្ហាញ​ពី​ភាព​វិជ្ជមាន​ទាំង​ឡាយ ដែល​អ្នក​មាន​ចេញ​មក​ទាំង​អស់​។ ពេល​នោះ​អ្នក​នឹង​មាន​​មោទនភាព​ ព្រម​ទាំង​ក្លាហាន​ នៅ​ចំពោះ​មុខ​អ្នកដទៃ ហើយ​។ ចំណែក​ឯ​អ្នកដទៃ គឺ​ប្រៀប​មិន​ស្មើ​អ្នក​ឡើយ។​

២) កុំ​មាន​គំនិត​អវិជ្ជមាន​ក្នុង​ខ្លួន​៖ កាលណា​អ្នក​ច្រណែន​នរណា​ម្នាក់​​ហើយ អ្នក​តែង​លើក​តម្កើង​គេ​ខ្ពស់​ណាស់។ ដូចនេះ​ដើម្បី​កុំ​ឲ្យ​មាន​ចិត្ត​ច្រណែន​គេ អ្នក​ត្រូវ​បន្ទាប​ខ្លួន​គេ​ចុះ​មក​វិញ​ បន្ទាប់​មក​ រៀន​គិត​ល្អ​ពី​ខ្លួន​ឯង​ ហើយ​កុំ​បន្ដ​គំនិត​អវិជ្ជមាន​ក្នុង​ខ្លួន​ត​ទៅ​ទៀត។​

៣) រៀន​អបអរ​នឹង​ជ័យជំនះ​គេ​វិញ​៖ កាល​ណា​មនុស្ស​ម្នាក់ ជោគជ័យ​ចំពោះ​អ្វី​ដែល​គេ​បាន​ធ្វើ​ អ្នក​គួរ​ងាក​មក​រៀន​អបអរ​គេ​វិញ​ទៅ​។​​ ទោះ​បី​អ្នក​ធ្វើ​មិនបាន​ដូច​គេ​ តែ​ថ្ងៃ​ណា​មួយ​ជ័យជំនះ​គង់តែ​ក្លាយ​ជា​របស់​អ្នក​។ កាលណា​អ្នក​អាច​អបអរ​ជ័យជំនះ​គេ ពេល​អ្នក​ជោគជ័យ​គេ​នឹង​មក​អបអរ​អ្នក​វិញ​ដូច​គ្នា​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ becomingminimalist

X
5s