សំណួរល្អៗចំនួន ៦ដែលធ្វើឱ្យឆ្នាំថ្មីនេះជាឆ្នាំដ៏អស្ចារ្យសម្រាប់លោកអ្នក
នៅពេលនេះ ប្រហែលជាលោកអ្នកកំពុងគិតថា ខ្លួននឹងធ្វើអ្វីម្យ៉ាងដើម្បីឱ្យឆ្នាំថ្មីនេះក្លាយជាឆ្នាំដ៏អស្ចារ្យសម្រាប់ខ្លួនឯង ជាពិសេសគឺការធ្វើឱ្យអាជីវកម្មកាន់តែប្រសើរឡើងទៅមុខជាលំដាប់។ សំណួរទាំង ៦ខាងក្រោមនេះនឹងធ្វើឱ្យលោកអ្នកផ្លាស់ប្ដូរ៖
- តើអ្វីដែលខ្ញុំគួរចាប់ផ្ដើម? តើទម្លាប់អ្វី ជំនាញអ្វី ឬដំណើរផ្សងព្រេងបែបណាដែលលោកអ្នកចង់ចាប់ផ្ដើមធ្វើវា? ត្រូវចាំថា អ្នកអាចចាប់ផ្ដើមបានជានិច្ចពីកន្លែងណាដែលអ្នកស្ថិតនៅ ប្រើអ្វីដែលលោកអ្នកមាន និងធ្វើអ្វីដែលលោកអ្នកអាចធ្វើបាន។ អីចឹងហើយបានថា អ្នកមិនចាំបាច់ធ្វើអស្ចារ្យនោះទេ តែអ្នកត្រូវចាប់ផ្ដើម។ កុំគ្រាន់តែសង្ឃឹម ឬកុំគ្រាន់តែធ្វើផែនការ គឺចាប់ផ្ដើមធ្វើវាតែម្ដង។
- តើអ្វីដែលខ្ញុំគួរឈប់? តើអ្វីដែលធ្វើឱ្យលោកអ្នករាំងស្ទះ? ចូរគិតអំពីរឿងរ៉ាងដែលអាចធ្វើឱ្យអ្នកចាប់ផ្ដើមធ្វើអ្វីមួយផ្សេង មិនមែនជាទម្លាប់អាក្រក់ ឬគំនិតវិជ្ជមាននោះទេ។ វាគឺចង់សម្ដៅទៅលើកិច្ចការមួយចំនួនដែលអ្នកគួរបោះបង់ចោលដើម្បីធ្វើឱ្យខ្លួនអ្នកមានពេលគ្រប់គ្រាន់ទៅធ្វើកិច្ចការផ្សេងដែលមានប្រយោជន៍ច្រើនសម្រាប់ខ្លូនឯង។ កុំបារម្ភអំពីបរាជ័យ ឬអ្វីដែលអ្នកបាត់បង់ ប៉ុន្តែត្រូវផ្ដោតទៅលើអ្វីដែលអាចត្រូវទទួលបាន។
- តើអ្វីដែលខ្ញុំគួរធ្វើឱ្យច្រើនជាងនេះ? វាមិនមែនជារឿងខុសទេដែលលោកអ្នកចង់បានកាន់តែច្រើនដូចជា សំណើច សេចក្តីស្រលាញ់ ក្ដីរីករាយ សុភមង្គល គ្រួសារ ពេលវេលាល្អៗ ដំណើរផ្សងព្រេង ការសិក្សា សន្តិភាព ការយោគយល់ និងការអន់ឱនឱ្យគ្នាជាដើម។ ចូរគិតពីអ្វីដែលធ្វើការឱ្យអ្នក និងធ្វើឱ្យអ្នកកាន់តែបោះជំហានទៅមុខ។
- អ្វីដែលខ្ញុំគួរធ្វើតិចជាងមុន? អ្វីដែលអ្នកគួរឈប់គិតដល់ច្រើនទៀត? ឈប់គិតពីរឿងអវិជ្ជមាន រឿងភ័យខ្លាច មមាញឹក គិតច្រើន ធុញថប់ និងគេងមិនគ្រប់ជាដើម។ ត្រូវបំភ្លេចចោល ឬធ្វើមិនដឹង ឬមិនខ្វល់ខ្លះដើម្បីទុកខ្លួនឱ្យនៅស្រឡះត្រូវគិតរឿងល្អៗ។
- តើអ្វីដែលខ្ញុំគួរបន្ត? អ្វីដែលផ្ដល់ផលដល់អ្នក ហើយជាទម្លាប់យ៉ាងប្រពៃ។ អ្វីដែលបន្ត គឺបេសសកម្មស្វែងរកភាពជោគជ័យដើម្បីជីវិតដែលលោកអ្នកមិនទាន់រកឃើញ។ ការជោគជ័យកើតមាននៅពេលដែលអ្នកបន្តធ្វើកិច្ចការដែលវាដំណើរការ និងបន្តសិក្សារពីអ្វីដែលអ្នកមិនដឹង។
- តើអ្វីដែលខ្ញុំគួរដឹងគុណ? កុំភ្លេចឱ្យសោះ ចំពោះការដឹងគុណនរណាម្នាក។ ដឹងគុណត្រង់ចំណុចនេះ គឺចង់សំដៅទៅលើពាក្យសម្ដៅដូចជា "អរគុណ" “ពិតជាល្អមែន" “អស្ចារ្យមែន" “ប្រសើរណាស់"...។ ការសម្ដែងនូវការដឹងគុណ គឺជារឿងដែលល្អដែលអាចធ្វើឱ្យអ្នក ទទួលបាននូវផលល្អៗជាច្រើនទៀតនាពេលខាងមុខ៕