​ចំណុច​ពិសេសៗ​៤​យ៉ាង​​របស់​បុរស​ ​ដែល​នារី​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ច្បាស់មុនរើសជា​គូរ​អនាគត!​​​



​​​​ជីវិត​ជា​​ស្រី​ ​និង ប្រុស​ គឺ​ជៀស​មិន​ផុត​ពី​ការ​មាន​ទំនាក់​ទំនង​ស្នេហា​​ជាមួយ​គ្នា​ រហូត​ឈាន​ដល់​ដំណាក់កាល​រៀបការ​ ​និង សាង​គ្រួសារ​ដ៏​មាន​សុភមង្គល។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ​សម្រាប់​នារី​គ្រប់រូប​ ​​មុន​ពេល​សម្រេច​ចិត្ត​​​រើស​យក​បុរស​ម្នាក់​ជា​​ ​គូរ​អនាគត​នោះ ​ត្រូវ​ពិនិត្យ​មើល​ឲ្យ​ច្បាស់​សិន ​ជា​ពិសេស​ចំណុច​៤​ខាងក្រោម​នេះ​៖

  1. ភាព​ស្មោះត្រង់៖ ភាព​ស្មោះ​ត្រង់​ គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ព្រោះ​បើ​គ្មាន​ភាព​ស្មោះ​ត្រង់​នោះ​ទេ អ្នក​នឹង​គ្មាន​បាន​អ្វី​ក្រៅ​តែ​ពី​ការ​ឈឺចាប់​ ចំពោះ​អំពើ​ក្បត់​នោះ​ឡើយ​។ បើ​ទោះបីជា​ ​មាន​រូបរាង​សង្ហារ និង ពូកែ​និយាយ​លួងលោម​ប៉ុន្តែ​ ក៏ដោយ នារីៗ​ទាំងឡាយ​ គួរ​អង្កេត​ឲ្យ​បាន​ច្បាស់​ថា បុរស​នោះ​មាន​ភាព​ស្មោះត្រង់​ដែរ​ឬទេ​។​ ​បើ​​មិន​ព្យាយាម​សង្កេត​ចំណុច​នេះ​ឲ្យ​បាន​ច្បាស់​ទេ ​ប្រាកដ​ជា​ត្រូវ​ទឹក​ភ្នែក​នៅ​ពេល​ក្រោយ​មិន​ខាន​។
  2. ​​ចេះ​យក​ចិត្ត​ទុក​ដាក់​៖ មនុស្ស​ពីរ​នាក់​ ដែល​រស់​នៅ​ជា​មួយ​គ្នា​ ​លុះត្រា​តែ​អ្នក​ទាំង​ពីរ​គឺ​ជា​មនុស្ស​ដែល​ចេះ​យក​ចិត្ត​ទុកដាក់​លើ​គ្នា​ទៅវិញ​ទៅ​មក។ ​បើ​មាន​តែ​ម្នាក់​ចេះ​យកចិត្តទុកដាក់​ ​តែ​ម្នាក់​ទៀត​មិន​ខ្វល់​នោះ ​ក៏​មិន​ងាយ​ជួប​ក្តី​សុខ​ដែរ​។ ដូច្នេះហើយ​ អ្នក​ត្រូវ​តែ​ស្វែងរក​បុរស​ណា​ដែល​ មាន​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់ ឬ ដឹង​ពី​ការ​លំបាក​របស់​អ្នក​ ដើម្បី​កុំ​ឲ្យ​មាន​ការ​ស្តាយក្រោយ​។
  3. ចេះ​អធ្យាស្រ័យ​ខ្ពស់៖ ​​ ការ​រស់​នៅ​ជា​មួយ​គ្នា ​គឺ​ជៀស​មិន​ផុត​ពី​ការ​ថ្នាំងថ្នាក់​ ​​ដូច្នេះ​ហើយ​បើ​ប៉ះ​ដៃ​យកដៃ​នោះ ​គឺ​ប្រាកដ​ជា​ត្រូវ​ក្រឡាប់ចាក់​មិន​ខាន​។ ​ ​ដូច្នេះហើយ​ នារីៗ​ទាំង​អស់​ ត្រូវ​សិក្សា​លើ​ចំណុច​នេះ​ឲ្យ​ច្បាស់​ ដើម្បី​ជៀសវាង​បញ្ហា​នៅ​ថ្ងៃខាងមុខ ​ហើយ​គួរ​ព្យាយាម​ស្វែងរក​បុរស​ណា​ដែល​គុណ​សម្បត្តិ​ត្រង់​​ចំណុច​នេះ​។
  4. ចេះ​ទទួល​ស្គាល់​កំហុស៖ ​ការ​ទទួល​ស្គាល់​កំហុស​ពិត​ជា​ សំខាន់​ខ្លាំង​ណាស់​សម្រាប់​ការរស់នៅ​ជាមួយ​គ្នា​ ​ព្រោះ​បើ​ម្នាក់ៗ​មិន​ទទួល​ខុស​ ​ហើយ​ចាំ​តែ​ទទួល​ត្រូវ​នោះ ​ប្រាកដ​ជា​​មិន​អាច​កាន់​ដៃគ្នា​ឆ្ពោះ​ទៅ​កាន់​វិធី​សុភមង្គល​បាន​ឡើយ​៕

    ​ដោយ​៖ ​រតនា វិចិត្រ
X
5s