តើគួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​បាន​ក្រុម​ការងារ​​មួយ​​ដ៏​ខ្លាំងក្លា​?​



តើ​កត្តា​​អ្វី​ខ្លះ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ដើរ​ទៅ​មុខ​បាន​ដោយ​ជោគជ័យ​​? កត្តា​​ធំ​ជាង​គេ​គឺ​ បុគ្គលិក​នេះ​ឯង​។ តើ​ធ្វើ​​បែប​ណា​ខ្លះ ដើម្បី​ទទួល​បាន​ក្រុម​ការងារ​មួយ​ដ៏​ខ្លាំង​ក្លា​បាន​​?

១) ​ចេះ​ផ្ដល់​តម្លៃ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​៖ ក្រុម​ការងារ​ម្នាក់ៗ តែង​តែ​ផ្ដល់​ប្រយោជន៍​អ្វី​មួយ​មក​ដល់​​ក្រុមហ៊ុន​របស់​អ្នក​ ដូចនេះ​ទោះ​បី​យ៉ាង​ណា​ក៏​ត្រូវ​​តែ​ផ្ដល់​តម្លៃ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ​។​ ពេល​ណា​ ពួក​គេ​មាន​អារម្មណ៍​ថា​​ទទួល​បាន​តម្លៃ​ពី​ការងារ​ទាំង​នោះហើយ​ ពួក​គេ​នឹង​មាន​កម្លាំង​ចិត្ត​ធ្វើ​ការងារ​​បាន​​ល្អ​ជា​មិនខាន​។​

២) អភិវឌ្ឍ​ជំនាញ​ជាអ្នកដឹកនាំ​គេ​​៖ ការ​យល់​ដឹង​ភាព​ជាអ្នក​ដឹកនាំ​គឺ​ជា​ជំនាញ​ដែល​អ្នក​អាច​រៀន​បាន​។​ ហើយ​ជំនាញ​នេះ​ហើយ​ ដែល​អ្នកអាច​យក​វា​មក​អនុវត្ត​គ្រប់​កម្រិត​បាន​។​ ហេតុ​ដូច​នេះ​បើ​សិន​ជា​អាច​អ្នក​គួរ​​ហ្វឹកហាត់​សមាជិក​ក្រុម​​ទាំង​អស់ឲ្យ​យល់ដឹង​ និង​មានភាព​ជា​អ្នកដឹកនាំ​ក្នុង​ខ្លួន​ទើប​ល្អ។​

៣) ផ្ដល់​អំណាច​ដល់​គ្នា​ទៅវិញទៅមក​៖ ធ្វើ​ការងារ​ជាមួយ​គ្នា អ្នក​គួរ​តែ​ប្រាកដ​ថា បុគ្គលិក​គ្រប់​​រូបគួរ​តែ​ទទួល​បាន​ការ​លើក​ទឹកចិត្ត ហើយ​ផ្ដល់​អំណាច​ក្នុង​ការ​គិត​ពី​អ្វី​មួយ​។​ ប្រសិន​បើ​អ្នក​​មិន​ដែល​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ​​និយាយ​ឬ​បញ្ចេញមតិ​អ្វី​ផង​នោះ វា នាំ​ឲ្យ​​ពួក​គេ​បាក់ទឹកចិត្ត ដោយ​សារ​មិន​បាន​និយាយ​អ្វី​ដែល​ពួក​គេ​ចង់​និយាយ​ចេញ​មក​​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ industryweek

X
5s