អនុវត្តតាមវិធីទាំងនេះ ហើយបទបង្ហាញPresentationរបស់អ្នក នឹងលែងគួរឲ្យធុញទ្រាន់ទៀតហើយ
បើជ្រុលជាឡើងបង្ហាញ Presentationរបស់អ្នកទៅឲ្យគេឯងស្ដាប់ហើយ ហេតុអីមិនធ្វើវាឲ្យអស្ចារ្យ ប្លែកភ្នែក ហើយគេគ្រប់គ្នាតាមដានដោយមិនដាក់ភ្នែកទៅ? អនុវត្តតាមវិធីខាងក្រោមនេះ អ្នកនឹងប្រែក្លាយការធ្វើបទបង្ហាញដែលគួរឲ្យធុញ ទៅជា អស្ចារ្យប្លែកភ្នែកវិញជាមិនខាន៖
១) និយាយឲ្យដូចជាលេងកុនទៅ៖ អ្នកធ្វើបទបង្ហាញល្អមួយគឺមិនមែនត្រឹមតែផ្ដល់ព័ត៌មាន ឬក៏និយាយពីស្ថិតិនានាទេ។ តែវាគឺជាការសម្ដែងកុន ដោយដាក់រឿងទាំងនោះលាយឡំជាមួយគ្នា រួចសំដែងវាទៅ។ រឿងដំបូងដែលអ្នកគួរសួរខ្លួនឯងនោះគឺ «តើចំណុចសំខាន់នៃប្រធានបទអ្នកគឺអ្វី?» បន្ទាប់មក ត្រូវស្វែងរកអារម្មណ៍ណាដែលអ្នកគួរតែបញ្ចូល ដើម្បីសំដែងឲ្យអ្នកទស្សនាឆាប់ស្លុងចូល។
២) ជ្រើសរើសពាក្យណាដែលគេងាយស្ដាប់៖ តាមពិតទៅ វាចំណេញសម្រាប់អ្នកច្រើនណាស់ ប្រសិនបើអ្នកអាចរកពាក្យណាដែលនិយាយចេញមកគេងាយនឹងចាប់ន័យបាន។ វាចំណេញទាំងពេលវេលានិងអាចទាញយកចំណាប់អារម្មណ៍ពីអ្នកស្ដាប់បានទៀត។
៣) យករូបភាពមកធ្វើជាឧទាហរណ៍៖ តាមពិតទៅ អ្នកគួរមានរូបភាពណាមួយទាក់ទងនឹងអត្ថបទអ្នក។ ដោយក្នុងនោះ អ្នកអាចធ្វើឲ្យអ្នកស្ដាប់ អាចស្រមើស្រមៃនិងចងចាំពីរូបភាពនោះបាន។ តែត្រូវប្រាកដថា រូបភាពទាំងនោះ ត្រូវធំសមល្មមនឹងគេមើលឃើញច្បាស់៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack