ចំណុច៣សំខាន់ៗបញ្ជាក់ថា មនុស្សដែលចូលចិត្តនៅតែម្នាក់ឯង ធ្វើអ្វីក៏ជោគជ័យដែរ
មនុស្សមានចំណងចំណូលចិត្តផ្សេងៗគ្នា ដោយអ្នកខ្លះចូលចិត្តធ្វើអ្វីផ្សេងៗជាមួយអ្នកដទៃ ដើម្បីសំយោគគំនិតល្អៗ។ ប៉ុន្តែអ្នកខ្លះទៀត មិនសូវចូលចិត្តធ្វើការ ឬ ធ្វើអ្វីផ្សេងៗជាមួយមនុស្សច្រើននោះឡើយ ពោលគឺចូលចិត្តធ្វើតែឯងតែម្តង។
ទោះបីជា វាមានសុទ្ធតែមានគុណសម្បត្តិ និង គុណវិបត្តិផ្សេងៗគ្នាក៏ដោយ ប៉ុន្តែលើកនេះយើងសូមលើកយកតែគុណសម្បត្តិរបស់មនុស្សដែលចូលចិត្តនៅតែម្នាក់ឯង ថាពួកគេមានលទ្ធភាពខ្ពស់ក្នុងការទទួលជោគជ័យជីវិត៖
១) មិនចាំបាច់មានការអនុញ្ញាត៖ មនុស្សដែលចូលចិត្តនៅម្នាក់ឯង និង មិនត្រូវការមានមនុស្សច្រើនពេកចូលរួមនោះអាចសម្រេចកិច្ចការផ្សេងៗបានរហ័ស តាមការចង់បានរបស់ខ្លួន ព្រោះមិនចាំបាច់ឆ្លងយោបល់ ឬ សុំការអនុញ្ញាតនោះទេ។ លោក Jonathan Cheekអ្នកជំនាញចិត្តវិទ្យាប្រចាំមហាវិទ្យាល័យWellesley College របស់សហរដ្ឋអាមេរិកបានអះអាងថា មនុស្សដែលចូលចិត្តនៅម្នាក់ឯង គឺពួកគេមានភាពរឹងមាំគ្រប់គ្រាន់ក្នុងការសម្រេចចិត្តដោយខ្លួនឯង និង មិនចាំបាច់តែស្តាប់យោបល់គេបានធ្វើកើតនោះទេ។
២) មិនសូវមានសម្ពាធពីមនុស្សជុំវិញខ្លួន៖ អ្នកដែលមិនសូវចូលចិត្តដើរជាមួយមនុស្សច្រើន គឺជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯងក្នុងការធ្វើកិច្ចការផ្សេងៗ ហើយក៏មិនងាយរងសម្ពាធពីការគិត ឬ ការនិយាយរបស់មនុស្សជុំវិញខ្លួនឡើយ។ ដូច្នេះហើយបានជា ពួកគេឆាប់ដើរដល់គោលដៅជាងអ្នកដទៃទៀត។
៣) មានលទ្ធភាពគ្រប់គ្រាន់ក្នុងការរស់ដោយខ្លួនឯង៖ សម្រាប់អ្នកដែលចូលចិត្តធ្វើអ្វីតែឯងនោះ គឺជាប្រភេទមនុស្សណា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើអ្វីៗដោយខ្លួនឯង មិនចាំបាច់មានជំនួយ ឬ រស់ដោយសារតែការជួយជ្រោមជ្រែងរបស់អ្នកដទៃ។
ដោយ៖ រតនា វិចិត្រ ប្រភព៖ www.lifehack.org