ដំបូន្មានហិរញ្ញវត្ថុទាំង៤យ៉ាងពីលោកមហាសេដ្ឋី Warren Buffet
លោកមហាសេដ្ឋី Warren Buffet ត្រូវបានស្គាល់ជាអ្នកវិនិយោគ អ្នកនិយាយបំផុសទឹកចិត្តនិងអ្នកជំនួញដ៏ជោគជ័យមួយរូបនៅសហរដ្ឋអាមេរិក។ នាឆ្នាំ២០១៧ លោកមហាសេដ្ឋី Warren Buffet ជាប់ឈ្មោះជាអ្នកមានបំផុតលំដាប់ទី២ក្នុងសហរដ្ឋអាមេរិកនិងលំដាប់ទី៤នៅលើពិភពលោក។ ខាងក្រោមនេះជាដំបូន្មានទាក់ទងទៅនឹងហិរញ្ញវត្ថុពីលោកមហាសេដ្ឋី Warren Buffet៖
១) ចំពោះចំណូល៖ អ្នកមិនគួរពឹងលើចំណូលតែមួយប្រភពនោះទេ។ ផ្ទុយទៅវិញ អ្នកគួរតែបង្កើតចំណូលឲ្យបានច្រើនប្រភព។ ឧទាហរណ៍ថាក្រៅពីប្រាក់ខែពេញម៉ោង អ្នកអាចធ្វើការវិនិយោគទៅលើអចលនទ្រព្យឬដាក់ប្រាក់នៅធនាគារដើម្បីយកការប្រាក់។ បើទោះជាវាមានចំនួនតិចតួចក្តី យ៉ាងហោចណាស់អ្នកអាចរកប្រាក់ចំណូលបន្ថែមពីប្រាក់ខែរបស់អ្នកផងដែរ។
២) ចំពោះការចំណាយ៖ ប្រសិនជាអ្នកចេះតែចាយឬទិញវត្ថុដែលមិនចាំបាច់នៅថ្ងៃនេះដោយមិនបានគិតគូរវែងឆ្ងាយ អ្នកនឹងជួបបញ្ហាហិរញ្ញវត្ថុនាថ្ងៃណាមួយ។ ឧទាហរណ៍ថាអ្នកចូលចិត្តទិញទូរស័ព្ទដែលទើបតែចេញថ្មីៗដើម្បីតាមឲ្យទាន់សម័យកាលដោយទូរស័ព្ទរបស់អ្នកបច្ចុប្បន្ននៅអាចប្រើការនៅឡើយ អ៊ីចឹងហើយនៅថ្ងៃណាមួយដែលអ្នកមានគ្រាអាសន្នត្រូវការលុយជាបន្ទាន់ អ្នកនឹងត្រូវលក់វត្ថុចាំបាច់ដើម្បីដោះស្រាយបញ្ហាវិញម្តង។
៣) ចំពោះការសន្សំ៖ អ្នកមិនត្រូវសន្សំលុយដែលសល់ពីការចំណាយនោះទេ ផ្ទុយទៅវិញអ្នកគួរចំណាយដែលសល់ពីការសន្សំ មានន័យថាអ្នកត្រូវមានផែនការហិរញ្ញវត្ថុឲ្យបានច្បាស់លាស់ កត់ត្រានូវអ្វីដែលអ្នកត្រូវការចំណាយជាប្រចាំខែហើយសល់ប៉ុន្មានអ្នកគួរតែសន្សំទុកសម្រាប់អនាគត។
៤) ចំពោះការវិនិយោគ៖ រាល់ពេលដែលអ្នកចាប់ផ្តើមអ្វីមួយដែលថ្មី អ្នកមិនត្រូវលូកជើងទៅម្តងទាំងអស់នោះទេដូចជាការដាក់ទុករកស៊ីជាដើម។ អ្វីដែលអ្នកគួរធ្វើគឺសាកល្បងវាសិនប្រសិនជាវាដំណើរការរលូនចាំអ្នកដាក់ទុកបន្ថែមទៀត។ តែប្រសិនជាវាដំណើរមិនល្អទៅតាមអ្វីដែលអ្នករំពឹងទុកទេ អ្នកក៏ងាយស្រួលក្នុងការសង្គ្រោះខ្លួនឯងនិងមិនខាតបង់ខ្លាំងនោះដែរ៕
ប្រែសម្រួល៖ អុឹង មុយយូ
ប្រភព៖ pinterest.com