អនុវត្តចំណុច៣យ៉ាងនេះដើម្បីបង្កើនចំណេះដឹងឲ្យប្រសើរជាងមុន
ពិតប្រាកដណាស់ មនុស្សគ្រប់គ្នាសុទ្ធតែចង់មានបាន ចង់មានការងារប្រាក់ខែខ្ពស់ ចង់បានកិត្តិយស។ល។ប៉ុន្តែ ដើម្បីសម្រេចគោលបំណងនេះបាន អ្នកត្រូវវិនិយោគទៅលើការអប់រំជាមុនសិនពីព្រោះថាមានតែការអប់រំទេដែលអាចផ្លាស់ប្តូរជីវិតអ្នកបាន។
ដោយសារតែសង្គមតែងតែមានការផ្លាស់ប្តូរជានិច្ច អ្នកតាមទាន់ថ្ងៃនេះតែក៏មិនប្រាកដថាអ្នកតាមទាន់នាថ្ងៃអនាគតដែរ។ ដូច្នេះហើយ ដើម្បីតាមឲ្យទាន់សម័យកាល អ្នកត្រូវតែបន្តការសិក្សា រៀនអ្វីថ្មីនិងអភិវឌ្ឍន៍ខ្លួនឯងជានិច្ច។ ខាងក្រោមនេះជាវិធីដែលអ្នកអាចរៀនដោយខ្លួនឯង៖
១) ការអាន៖ ជាការពិតមិនអាចប្រកែកបាននោះទេថាសៀវភៅគឺជាប្រភពមួយដែលផ្ទុកនូវចំណេះដឹងមានតម្លៃជាច្រើន។ បន្ថែមពីលើនេះ អ្នកអាចរៀនអ្វីៗតាមដែលអ្នកចង់ដឹងតាមរយៈការអានសៀវភៅ។ ម៉្យាងវិញទៀត នៅលើប្រព័ន្ធអ៊ីនធឺណិតក៏មានអត្ថបទល្អៗជាច្រើន ដែលអ្នកអាចស្រូបយកចំណេះដឹងបានដែរ។
២) ស្ដាប់៖ ប្រសិនជាអ្នកមិនមានពេលគ្រប់គ្រាន់ក្នុងការអានសៀវភៅទេ អ្នកក៏អាចស្ដាប់Podcastsបានដែរដែលមានវាគ្មិនជាច្រើនចែករំលែកនូវបទពិសោធន៍ មតិយោបល់ឬគន្លឹះផ្សេងៗ។ អ្វីដែលពិសេសគឺថាអ្នកអាចស្តាប់Podcastsបានគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។ ការស្តាប់Podcasts មិនត្រឹមតែបង្កើនចំណេះដឹងរបស់អ្នកនោះទេថែមទាំងផ្តល់ជូនដោយឥតគិតថ្លៃទៀតផង។
៣) រៀនពីអ្នកដទៃ៖ មនុស្សគ្រប់គ្នាតែងតែមានចំណុចពូកែឬចំណុចពិសេសឬបទពិសោធន៍អ្វីមួយដែលអាចចែករំលែកទៅកាន់អ្នកដទៃ។ រាល់ពេលដែលអ្នកជួបមនុស្សថ្មី អ្នកតែងតែអាចរៀនអ្វីមួយពីម្នាក់នោះ។ ដូច្នេះហើយ អ្នកត្រូវស្គាល់មនុស្សឲ្យបានច្រើនជាពិសេសមនុស្សដែលមានប្រវត្តិរូបឬបទពិសោធន៍ខុសពីអ្នក ដែលអ្នកទាំងពីរអាចចែករំលែកចំណេះដឹងទៅវិញទៅមក៕
ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ richdad.com