តើ​ត្រូវធ្វើ​យ៉ាងដូចម្តេច​ដើម្បី​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម (VAT)?​



​ទម្រង់​អត​ប​១០១ (​ឬ Form VAT 101) គឺជា​ពាក្យស្នើសុំ​ចុះបញ្ជី​សម្រាប់​បុគ្គល​ជាប់​អាករ (Taxable Person) ហើយក៏​អាច​ប្រើប្រាស់​ជា​ពាក្យស្នើសុំ​ចុះបញ្ជី​ដោយ​ស្ម័គ្រចិត្ត​ផងដែរ​។ ទម្រង់​នេះ​ត្រូវបាន​ផ្តល់ជូន លោកអ្នក​ដោយ​នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​ធំ (Department of Large Taxpayer)។ ដើម្បី​អាច​ចុះបញ្ជី​បាន លោកអ្នក​ត្រូវបំពេញ​ទម្រង់​អត​ប​១០១ (​ឬ Form VAT 101) នេះ និង ផ្តល់នូវ​ព័​ត៌ មាន​បន្ថែម​នានា​ទៅតាម​ការតម្រូវ ហើយ​យក​ទម្រង់​នេះ​ទៅ​ដាក់ជូន​នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​ធំ យ៉ាង​យឺត បំផុត​ត្រឹម​ថ្ងៃទី​១៥ នៃ​ខែ​បន្ទាប់ពី​ខែ​ដែល​ផលរបរ​របស់​លោកអ្នក មានការ​កើនឡើង​លើស​ពី​កម្រិត​អប្បបរមា​នៃ ផលរបរ​ត្រូវ​ចុះបញ្ជី​។ ​ចំពោះ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ អ្នក​នាំចេញ​នាំចូល សហគ្រាស​វិនិយោគ ឬ អង្គភាព​របស់​រដ្ឋ​ត្រូវ បំពេញ​ទម្រង់​ហើយ​យកទៅ​ដាក់ជូន​នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​ធំ​នៅ​មុនពេល​ចាប់ផ្តើម​ប្រកប​អាជីវកម្ម​។ ​ចំពោះ​ការយឺតយ៉ាវ​ក្នុងការ​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី លោកអ្នក​នឹងត្រូវ​ទទួល​រង​ទោសទណ្ឌ​ទៅតាម​ច្បាប់ ស្តីពី​សារពើពន្ធ​។ នៅពេល​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី អគ្គនាយកដ្ឋាន​ពន្ធដា​រ​នឹង​ផ្តល់ជូន​លោកអ្នក នូវ​លេខ​ចុះបញ្ជី​ដែលជា លេខ​អត្តសញ្ញាណ​កម្ម​អត​ប ឬ VAT TIN (VAT Tax Identification Number) របស់លោក​អ្នក​។ វិ​ញ្ញាប​ន​ប័ត្រ ចុះបញ្ជី​ត្រូវបាន​ផ្តល់ជូន​លោកអ្នក ហើយ​លោកអ្នក​ត្រូវ​ដាក់តាំង ឬ ព្យួ​រវិ​ញ្ញាប​ន​ប័ត្រ​នេះ​នៅ​ទីកន្លែង​អាជីវកម្ម​ជា សំខាន់​របស់ខ្លួន​។ ​​ប្រសិនបើ​ការដាក់​ពាក្យស្នើសុំ​ចុះបញ្ជី​ត្រូវបាន​បដិសេធ អគ្គនាយកដ្ឋាន​ពន្ធដា​រ​នឹង​ជូនដំណឹង​ដល់​លោក អ្នក ដោយ​ភ្ជាប់​ជាមួយ​នូវ​សេចក្តីពន្យល់​ផ្សេងៗ​ដែលជា​ហេតុផល​នៃ​ការបដិសេធ៕ ​ដោយ​៖ ប៉ុ​ម ទូច​ ប្រភព​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ​
X
5s