យុវជនជោគជ័យដែលមានអាយុ ២០ឆ្នាំ តែងធ្វើរឿងទាំងនេះនៅពេលទំនេរជានិច្ច
យុវជនម្នាក់ៗឲ្យនិយមន័យពាក្យ «ជោគជ័យ» ខុសៗគ្នា តែភាគច្រើនវាតែងភ្ជាប់ជាមួយពាក្យ សុភមង្គល សុខភាពល្អ និងការរស់នៅល្អ។
យោងតាមអ្នកជំនាញជាច្រើនលើកឡើងថា «ពេលទំនេរមានឥទ្ធិពលខ្លាំងណាស់ ដែលកំណត់ទៅលើភាពជោគជ័យរបស់អ្នកបាន » តើមានអ្វីខ្លះ?
១) ចំណាយពេលជាមួយគ្រួសារ
ការដែលយុវជនចេះចំណាយពេលជាមួយគ្រួសារ គឺបង្ហាញថាពួកគេកាន់តែធំ ហើយយល់ពីតម្លៃគ្រួសារមកលើខ្លួន។ ចំណែកឯយុវជនខ្លះវិញ ពួកគេតែងតែគិតពីការដើរលេង ហើយខ្វាយខ្វល់ខ្លួនឯង និងការសប្បាយរីករាយច្រើនជាងគ្រួសារទៅទៀត ដែលវាបង្ហាញថាពួកគេមិនទាន់ចំណាយពេលវេលាឲ្យជោគជ័យនោះទេ។
២) ចំណាយពេលរៀនអ្វីថ្មីៗ
យុវជនដែលជោគជ័យគឺពួកគេតែងតែចង់ដឹងចង់ស្គាល់អ្វីថ្មីៗជាច្រើន។ ការដែលរៀន ស្វែងរកចំណេះដឹងថ្មីៗច្រើន គឺជាសញ្ញានៃការជោគជ័យហើយ។
៣) ចំណាយពេលចេញទៅក្រៅដើម្បីស្គាល់ពិភពលោក
មិនត្រឹមតែចំណាយពេលសម្រាកខួរក្បាលរបស់ខ្លួនទេ តែយុវជនដែលជោគជ័យតែងតែចេញទៅក្រៅផ្ទះ ដើម្បីរុករកអ្វីថ្មីៗ ហើយសិក្សាពីវា ព្រោះពួកគេមិនមែនជាកង្កែបក្នុងអណ្ដូងឡើយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ independent