បើមានចំណុចទាំងនេះ មានន័យថា អ្នកជោគជ័យក្នុងជីវិតបានពាក់កណ្ដាលផ្លូវទៅហើយ
រៀងរាល់ថ្ងៃអ្នកខិតខំណាស់ដើម្បីខ្លួនឯងបានជោគជ័យ តែបើមិនចាប់អារម្មណ៍ទេនោះ អ្នកប្រហែលជាគិតថាខ្លួននៅតែមិនទាន់ជោគជ័យនៅឡើយ។ ជោគជ័យមួយអាចកើតឡើងបាន មិនអាចដោយសាររឿងចៃដន្យបានឡើយ ព្រោះវាត្រូវតែមានហេតុសំខាន់ៗ ដែលនាំឲ្យកើតចេញជាផល។
បើអ្នកចាប់អារម្មណ៍ខ្លាំងជាងនេះបន្តិច អ្នកនឹងដឹងថា ខ្លួនឯងពេលនោះគឺជោគជ័យពាក់កណ្តាលផ្លូវបាត់ទៅហើយ ជាពិសេសប្រសិនបើអ្នកមានចំណុចសំខាន់ៗដូចខាងក្រោមនេះ ហើយជោគជ័យពាក់កណ្តាលទៀត គឺអាស្រ័យលើការខិតខំរបស់អ្នកបន្ថែមទៀត៖
១) អ្នកមានគម្រោងច្បាស់លាស់
ភាពជោគជ័យកើតមានឡើង នៅពេលអ្នកមានគម្រោងច្បាស់លាស់ ហើយគម្រោងទាំងនោះគឺមិនមែនជាគម្រោងសម្រាប់រយៈពេលខ្លីទេ គឺសុទ្ធតែសម្រាប់រយៈពេលវែង។ បើអ្នកមានគម្រោងនៃជីវិតហើយនោះ នេះបានន័យថាអ្នកជោគជ័យហើយ។
២) តែងតែមានចំណង់ជោគជ័យ
សម្រាប់អ្នកដែលគិតថា ជីវិតអ្នកគឺមិនទាន់ល្អនៅឡើយ ហើយបើអ្នកកំពុងតែស្វែងរកផ្លូវថ្មីៗ ដើម្បីដើរ នេះបង្ហាញថាអ្នកកំពុងស្ថិតនៅលើផ្លូវជោគជ័យហើយ។ មហិច្ឆតានិងការចង់ក្រេបយកចំណេះដឹង គឺសន្មតថាអ្នកកំពុងធ្វើឲ្យខ្លួនឯងជាមនុស្សជោគជ័យហើយ។
៣) អ្នកមានភាពក្លាហាន
មនុស្សជោគជ័យនិងមនុស្សដែលគិតថាគេជោគជ័យហើយគឺមានលក្ខណៈខុសគ្នា។ មនុស្សជោគជ័យគឺមានភាពក្លាហានក្នុងខ្លួនច្រើន តែអ្នកគិតថាខ្លួនគេជោគជ័យគឺពួកគេមានតែជំនឿប៉ុណ្ណោះ ប៉ុន្តែមិនមានភាពក្លាហានទេ។
៤) តែងតែចង់អភិវឌ្ឍខ្លួន
មានតែមនុស្សបរាជ័យទេ ដែលគិតថាគេល្អគ្រប់គ្រាន់ហើយ ទើបគេមិនចង់អភិវឌ្ឍខ្លួន។ តែបើមនុស្សបរាជ័យណាដែល គិតថាខ្លួនឯងនៅខ្វះសមត្ថភាព ហើយចង់ឲ្យឆាប់ជោគជ័យ ពួកគេតែងតែកែកំហុស ហើយអភិវឌ្ឍខ្លួនដល់កំពូលតែម្ដង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ lifehack