បើអនុវត្ត​គន្លឹះ​៣​យ៉ាង​នេះ គុណភាព​នៃ​ជីវិត​របស់​អ្នក​នឹង​ល្អ​ប្រសើរ​ឡើង​



ជីវិត​មិន​មែន​ស្មុគស្មាញ​ខ្លាំងដូច​អ្វី​ដែល​អ្នក​នោះ​ទេ​។ តាម​ពិត​ទៅ ប្រសិន​ជា​អ្នក​អនុវត្ត​តាម​វិធី​​ដែល​ត្រឹមត្រូវ ជីវិត​របស់​អ្នក​នឹង​រីក​ចម្រើន​ហួស​ពី​ការ​រំពឹង​​របស់​អ្នក​ទៅ​​ទៀត។

ខាង​ក្រោម​នេះ​ជា​គន្លឹះ​សាមញ្ញ​ដែល​អ្នក​​អាច​អនុវត្ត​បាន៖

១) រៀន​អ្វី​ដែល​ថ្មី​​

វា​មិន​ចាំ​បាច់​ប្រធាន​បទ​អ្វី​ដែល​​ធំ​ៗ​នោះ​ទេ គ្រាន់​តែជ្រើសប្រធានបទ​មួយ​​ដែល​អ្នក​ពុំ​ធ្លាប់​ដឹង​ឬ​រៀន​ពី​មុន​មក​ ហើយ​សិក្សា​ពី​វា​ទៅ​ជា​ការ​ស្រេច​។​ ប្រភព​ដែល​អ្នក​ដែល​រៀន​បាន​មាន​ដូច​ជា wikipedia google​​​ឬ ​youtube​ដែល​ពោរពេញ​ទៅ​ដោយ​​ចំណេះ​ដឹង​​ល្អ​រាប់​ពាន់​លាន​និង​ផ្តល់​ជូន​ដោយ​ឥត​គិត​ថ្លៃ។ អ្នក​នឹង​ភ្ញាក់​ផ្អើល​នៅ​ថ្ងៃ​ណា​ដែល​អ្នក​​​ចេះ​ដឹង​ច្រើន​​បែប​នេះ។

២) ស្វែង​រក​តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត

រាល់​ថ្ងៃ ចំណាល​ពេល​តិចតួច​​ដើម្បី​គិត​តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​ពិត​ប្រាកដ។ ក្រោយ​ពី​​អ្នក​ដឹង​ច្បាស់​ពី​ខ្លួន​ឯង​ហើយ ផ្តោត​សំខាន់​និង​ចំណាយ​ពេល​ទៅ​លើ​អ្វី​ដែល​នាំ​មក​នូវ​ភាព​រីក​រាយ​ដល់​ជីវិត​អ្នក​ពិត​ប្រាកដ។

៣) ធ្វើ​អ្វី​ដែល​អ្នក​ពិត​ជាពុំធ្លាប់​ធ្វើ

ជា​ការ​ពិត​ណាស់ មាន​រឿង​ជា​ច្រើន​ដែល​អ្នក​ពុំ​ហ៊ាន​ធ្វើ​ឬ​ពុំ​ធ្លាប់​ធ្វើ​ពី​មុន​មក។ ប្រាប់​ខ្លួន​ឯង​ថា​​ ចាប់​ពី​ថ្ងៃ​នេះ​តទៅ អ្នក​នឹង​សាកល្បង​និង​ព្យាយាម​ទៅ​ធ្វើ​អ្វី​ដែល​អ្នក​ពុំ​ហ៊ាន​ធ្វើ​ពី​ព្រោះ​ថា​វា​មិន​ត្រឹម​តែ​ពង្រឹង​គុណភាព​នៃ​ជីវិត​របស់​អ្នក​នោះ​ទេ វា​នឹង​ពង្រឹង​ទំនុក​ចិត្ត​របស់​អ្នក​ទៀត​ផង ដែល​ជា​​ចុង​ក្រោយ អ្នក​នឹង​សម្រេច​បាន​កិច្ច​ការ​ជា​ច្រើន​នៅ​ថ្ងៃ​អនាគត៕

ប្រែ​សម្រួល៖ អុឹង មុយយូ

ប្រភព៖ lifehack.org

X
5s