ប្រយោជន៍មហិមាទាំងនេះនឹងកើតមាន នៅពេលអ្នកចេះនិយាយច្រើនភាសា
ការសិក្សាបានច្រើនភាសាគឺមិនមែនតែលំអលើជីវប្រវត្តិសង្ខេប សម្រាប់ការងារអ្នកនោះទេ តែវាផ្ដល់ប្រយោជន៍ច្រើនយ៉ាងទៀតដល់អ្នក។ អ្នកស្រាវជ្រាវបានបង្ហាញថា៖ «កាលដែលអ្នកចេះពី២ភាសាឡើងទៅ អ្នកនឹងមានភាពងាយស្រួលក្នុងដំណើរការនៃការយល់ដឹងអ្វីមួយ។» តើវាមានអ្វីថែមទៀត?
១) អ្នកនឹងកាន់តែឆ្លាត៖ ខួរក្បាលរបស់អ្នក នឹងកាន់តែឆ្លាត ដោយសារតែអ្នកអាចចាប់បានច្រើនភាសា ហើយដឹងថាគេចង់និយាយអំពីអ្វី។ ជំនាញមួយនេះអាចបង្កើនសមត្ថភាពរបស់អ្នក ក្នុងការនិយាយអ្វីមួយបាន។ សិស្សដែលរៀនភាសាបានច្រើន ពួកគេតែងទទួលបានពិន្ទុច្រើនជាងអ្នកដែលរៀនតែ១ភាសា។
២) បង្កើនការចងចាំ៖ ការរៀនច្រើនភាសាហាក់ដូចជាការហ្វឹកហាត់ខួរក្បាលរបស់អ្នកដែរ។ ការចងចាំពាក្យ និងអត្ថន័យរបស់ភាសានីមួយៗ គឺវាហាក់ដូចជាកំពុងហ្វឹកហាត់ការចងចាំរបស់ខួរក្បាលអ្នកអញ្ចឹង។
៣) ជាមនុស្សឆាប់យល់ដឹង៖ អ្នកដែលចេះច្រើនភាសា ពួកគេឆាប់យល់ដឹងណាស់ ពីរឿងរ៉ាវដែលកើតឡើងជុំវិញពួកគេ។ ដោយសារតែពួកគេចេះច្រើន ទើបធ្វើឲ្យការចង់ ដឹងចេះតែមាន ហេតុ ដូចនេះអ្វីក៏ដោយក៏ពួកគេដឹងដែរ។
៤) ងាយស្រួលដល់ការធ្វើដំណើរ៖ ទស្សនវិទូសញ្ជាតិអូទ្រីសម្នាក់និយាយថា៖ « ភាសាដែលអ្នកចេះកាន់តែតិច ចំនួនប្រទេសដែលអ្នកអាចទៅក៏កាន់តែតិចដែរ»។ ដូចនេះ កុំព្យាយាមរៀនតែ១ឬ២ភាសា ព្រោះថា បើអ្នកចេះច្រើន ឱកាសដែលបានទៅទីនោះក៏កាន់តែច្រើនដូចគ្នា៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ fluentu