អត្ថប្រយោជន៍៣យ៉ាងដែលអ្នក​នឹង​ទទួល​បាន​​ក្រោយ​បញ្ចប់​ការ​សិក្សា​សង្គម​វិទ្យា​



សង្គម​វិទ្យា​គឺ​ជា​មុខវិជ្ជា​មួយ​ក្នុង​វិទ្យាសាស្ត្រ​សង្គម ដែល​ជួយ​បង្រៀន​មនុស្ស​ពី​របៀប​រស់​នៅ​ក្នុង​សង្គម​​និង​បែប​បទ​សង្គម​។ អ្នក​ដែល​​រៀន​មុខ​វិជ្ជា​សង្គម​វិទ្យា​នឹង​មាន​សមត្ថភាព​ក្នុង​ការ​វិភាគ​​និង​ស្វែង​យល់​ពី​សង្គម​បាន​ជ្រៅ​ជាង​មុខវិជ្ជា​ផ្សេងៗ​។ ខាង​ក្រោម​នេះ​គឺ​ជា​អត្ថប្រយោជន៍​​ដែល​អ្នក​នឹង​ទទួល​បាន​ក្រោយ​​បញ្ចប់​ការ​សិក្សា​សង្គម​វិទ្យា ៖

១) ការងារ​ក្នុង​សហគមន៍៖ វា​ជា​ហេតុផល​ដ៏​ចម្បង​មួយ​ដែល​មនុស្ស​គួរ​សិក្សា​សង្គមវិទ្យា​ ​​​ពី​ព្រោះ​ថា​ការ​ងារ​ក្នុង​សហគមន៍​គឺ​មាន​ច្រើន​ចាប់​​ពី​​​​​​ការ​បង្រៀន​ប្រជាពលរដ្ឋ​ពី​របៀប​​ថែទាំ​សុខភាព​ សារប្រយោជន៍​នៃ​ការ​អប់​រំ​ ឬ​​ការ​ពន្យល់​ពី​ការ​ចូល​រួម​របស់​​​ប្រជាពលរដ្ឋ​ទៅ​កាន់​សង្គម​​។ល។ អ្នក​ប្រៀប​បាន​ដូច​ជា​ស្ពាន​ភ្ជាប់​រវាង​សង្គម​និង​មនុស្ស​អ៊ីចឹង។ លើស​ពី​នេះ ​សង្គមវិទ្យា​​នឹង​ជួយ​ពង្រីក​ចំណេះដឹង​ទូ​ទៅ​របស់​អ្នក​បាន​ច្រើន​​ដែល​ទាក់​ទង​ទៅ​នឹង​ការ​ងារ​ក្នុង​សង្គម។

២) ការងារ​ជា​ទី​ប្រឹក្សា៖ ប្រសិន​ជា​អ្នក​ចង់​​ជួយ​ដល់​សហគមន៍​របស់​អ្នក​តាម​រយៈ​ធ្វើ​ជា​អ្នក​ទី​ប្រឹក្សាឬ​អ្នក​ផ្តល់​យោបល់​ ការ​សិក្សា​សង្គម​វិទ្យា​អាច​ជួយ​អ្នក​បាន​​ពី​ព្រោះ​ថា​សង្គម​វិទ្យា​​បង្រៀន​អ្នក​ពី​ជំនាញ​ទំនាក់​ទំនង​ ចំណេះ​ដឹង​ទូទៅ​និង​របៀប​​ដោះ​ស្រាយ​បញ្ហា​នានា​ ដែល​អ្នក​​អាច​យក​ទៅ​ប្រើ​ប្រាស់​​​និង​ជួយ​អ្នក​ដទៃ​បាន​។

៣) ការងារ​ក្នុង​ជំនួញ៖ អ្នក​ដែល​ពូកែ​ខាង​សង្គម​វិទ្យា​​នឹង​មាន​ឱកាស​​ការងារ​ជា​ច្រើន​ដូច​ជា៖​អ្នក​ទី​ផ្សារ អ្នក​ស្រាវជ្រាវ ​អ្នក​ទំនាក់ទំនង​សាធារណៈ អ្នក​គ្រប់​គ្រង​ផ្នែក​ធនធាន​មនុស្ស​។ល។ អ្នក​ដែល​ពូកែ​ខាង​សង្គមវិទ្យា​ច្រើន​តែ​មាន​សមត្ថភាព​ក្នុង​ការ​វិភាគ (analytical skill) ​​និង​ជំនាញ​​ក្នុង​ការ​គិតវិភាគវែកញែក (Critical thinking skill) ដើម្បីរក​ដំណោះ​ស្រាយ​ទៅ​នឹង​បញ្ហា ដែល​វា​ជា​ជំនាញ​ចាំ​បាច់​បំផុត​ក្នុង​វិថី​ពាណិជ្ជកម្ម៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ topuniversities.com

X
5s