អ្នកវិទ្យាសាស្ត្របង្ហាញថា៖ «ហេតុផលមិនគួរឲ្យជឿទាំងនេះ នឹងធ្វើឲ្យអ្នកសប្បាយចិត្តបាន»!
វាងាយស្រួលណាស់ ក្នុងការស្វែងរក អត្ថបទណានិយាយអំពី វិធីសាស្ត្រនាំអ្នកឲ្យជួបតែរឿងសប្បាយចិត្ត។ ក្នុងនោះវាអាចមាន ការអានសៀវភៅ ការដើរលេង ការច្រៀងរាំនិងសកម្មភាពផ្សេងៗ ទៀតដែលនាំឲ្យអ្នកសប្បាយចិត្តបាន។ តែខាងក្រោមនេះវិញ គឺបង្ហាញអ្នកពីវិធីសាស្ត្រចម្លែកៗ ដែលនាំឲ្យអ្នកសប្បាយបានដូចគ្នា ក្នុងនោះគឺ៖
១) ត្រូវគិតថាជីវិតអ្នកគឺមិនយូរទៀតទេ៖ ពេលមនុស្សម្នាក់គិតពីថ្ងៃដែលពួកគេទទួលមរណភាពទៅ ពួកគេនឹងចាប់ផ្ដើមធ្វើអ្វីមួយរីករាយដោយឯកឯង ឈប់ចចេសរឹងរូស ហើយចាប់ផ្ដើមប្រព្រឹត្តអំពើល្អទៅកាន់អ្នកដទៃ ។ នេះដោយសារតែអ្នកនឹងគិតថា អាយុគឺមិនវែងឡើយសម្រាប់មនុស្សម្នាក់ៗ ទាន់អ្នកទាំងអស់គ្នានៅមានជីវិត អ្នកគួរតែសប្បាយឲ្យបានច្រើន ហើយរៀនរស់នៅជីវិតដែលនៅសល់ឲ្យមានន័យបំផុត។
២) ធ្វើយ៉ាងណាឲ្យអារម្មណ៍អ្នករវល់៖ វាអាចនឹងផ្ទុយពីអ្វីដែលអ្នកគិត តែការធ្វើការងារច្រើនវាពិតជានាំឲ្យអ្នកកាន់តែសប្បាយទៅវិញទេ។ អ្នកវិទ្យាសាស្ត្របានបង្ហាញថា៖ « អ្នកធ្វើការកាន់តែច្រើន អ័រម៉ូន Dopamine បញ្ចេញកាន់តែច្រើន ដែលអ័រម៉ូននេះគឺជាអ័រម៉ូនធ្វើឲ្យអ្នកមានអារម្មណ៍ល្អ។» មួយវិញទៀត តាមការសិក្សាមួយក៏បង្ហាញដែរថា ៖ «បើអ្នកធ្វើសកម្មភាពច្រើនក្នុងពេលតែមួយ ដូចជាអាន សរសេរ និងនិយាយ គឺវានាំឲ្យអារម្មណ៍អ្នកល្អជាងកាលដែលផ្ដោតធ្វើអ្វីតែមួយ។ »
៣) មើលរឿងកម្សត់៖ អ្នកវិទ្យាសាស្ត្របានធ្វើការសាកសួរ អ្នកចូលទស្សនាភាពយន្តកម្សត់មួយថា«តើអ្នកមានអារម្មណ៍យ៉ាងណាដែល ពេលទស្សនារឿងនេះហើយ។» ពួកគេឆ្លើយថា៖ «រឿងវាកម្សត់ ហើយពួកគេក៏បានយំច្រើនដែរ តែពួកគេមានអារម្មណ៍ថាសប្បាយចិត្ត ដោយសាររឿងវាបានផ្ដល់កម្លាំងចិត្តដ៏ធំសម្រាប់ពួកគេ។ ពួកគេបានធ្វើការប្រៀបធៀបជីវិតខ្លួនឯងសព្វថ្ងៃនឹងជីវិតដ៏កម្សត់នៅក្នុងរឿង។ ពួកគេមិនតូចចិត្តនឹងជីវិតខ្លួន ទេ ដោយសារតែក្នុងរឿងគឺមានមនុស្សជួបប្រទះជីវិតលំបាកជាងគេទៀត តែពួកគេនៅតែតស៊ូបាន»៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ cracked