គំនិត​ដ៏សែនអាក្រក់៣​យ៉ាង​ដែល​អ្នក​ត្រូវ​តែ​បោះ​បង់​ចោល ​ប្រសិន​ជា​អ្នក​ចង់​ជោគជ័យ​



ជា​ទូ​ទៅ មនុស្ស​ច្រើន​តែ​មាន​កម្លាំង​ចិត្ត​​នឹង​​​ខិត​ខំ​នា​ពេល​ចាប់​ផ្តើម​ដំបូង​​តែ​ប៉ុណ្ណោះ តែ​ផុត​ប៉ុន្មាន​ថ្ងៃ​ទៅ គំនិត​អវិជ្ជមាន​ចេះ​តែ​មក ហើយ​វា​ធ្វើ​ឲ្យ​អ្នក​ចាប់​ផ្ដើម​ងឿងឆ្ងល់​ពី​ភាព​ជោគជ័យ​និង​គិត​ថា​ខ្លួន​ឯង​មិន​អាច​ធ្វើ​វា​បាន​ឡើយ។ ​លើស​ពី​នេះ អ្នក​ខ្លាច​ភាព​បរាជ័យ អ្នក​ខ្លាច​វា​មិន​ស័ក្ដិសម​នឹង​ការ​ខំ​ប្រឹង​របស់​អ្នក។ ដូច្នេះ​ហើយ អ្នក​ត្រូវ​តែ​បំបាត់​គំនិត​ខាង​ក្រោម​នេះ​ឲ្យ​បាន​ប្រសិន​ជា​អ្នក​ចង់​ជោគជ័យ៖

១) អ្នក​នឹង​មិន​ជោគជ័យ​ទេ៖ ជា​ការ​ពិត​ណាស់ នរណា​ម្នាក់​ក៏​ខ្លាច​ភាព​បរាជ័យ​ដែរ ហើយ​អ្នក​ខ្លាច​​មាន​បទពិសោធន៍​ដូច​មនុស្ស​ពី​មុន​​ដែល​ធ្លាប់​ខំ​ប្រឹង​ហើយ​បរាជ័យ។ ប៉ុន្តែ ​ចូរ​អ្នក​កុំ​ភ្លេច​គិត​ថា​អ្នក​អាច​សិក្សា​ពី​កំហុស​ដែល​មនុស្ស​ពី​មុន​ធ្លាប់​មាន​ហើយ​ជៀស​វាង​វា​ឲ្យ​បាន។ ត្រូវ​ចង​ចាំ​ថា​ ចំណុច​ចាប់​ផ្តើម​តែង​តែ​ពិបាក​ ប៉ុន្តែ​ដរាប​ណា​ អ្នក​នៅ​ខំ​ប្រឹង​ នៅ​តស៊ូ នៅ​ព្យាយាម​ អ្នក​ប្រាកដ​ជា​ជោគជ័យ​នៅ​ថ្ងៃ​ណា​មួយ។

២) អ្នក​កំពុង​តែ​ខ្ជះខ្ជាយ​ពេលវេលា៖ អ្នក​ប្រហែល​ជា​ខំ​ប្រឹង​លើ​គម្រោង​ឬ​ក្តី​សុបិន​​របស់​អ្នក​ឲ្យ​ជា​ច្រើន​ឆ្នាំ​មក​ហើយ តែ​អ្នក​នៅ​តែ​មិន​ទាន់​ជោគជ័យ​ទៀត។ អ្នក​ចាប់​ផ្តើម​មាន​គំនិត​ថា​អ្នក​កំពុង​តែ​ខ្ជះខ្ជាយ​ពេលវេលា​ទៅ​ធ្វើ​អ្វី​ដែល​មិន​ផ្តល់​ផល​តបស្នង​មក​វិញ។ ប៉ុន្តែ ភាព​ជោគជ័យ​មិន​កើត​ឡើង​ក្នុង​រយៈ​មួយ​យប់​ឡើយ។ ដូច្នេះ​ហើយ​ ដរាប​ណា​អ្នក​មាន​គោលបំណង​​ច្បាស់​លាស់ អ្នក​មិន​កំពុង​ខ្ជះខ្ជាយ​ពេលវេលា​ឡើយ។

៣) វា​គង់​តែ​បរាជ័យ​ទេ៖ ទម្រាំ​ដើរ​មក​ដល់​ថ្ងៃ​នេះ អ្នក​ប្រហែល​ជា​បាន​ខិត​ខំ​​និង​ជួប​ឧបសគ្គ​អស់​ជា​ច្រើន។ ប៉ុន្តែ អ្នក​ចាប់​ផ្តើម​ទទួល​ស្គាល់​គំនិត​មួយ​​ថា​អ្នក​​កំពុង​តែ​ប្រើប្រាស់​​និង​លួម​លោម​ខ្លួន​ឯង​​ហើយ​។ អ្នក​បាន​ខិត​ខំ​យូរ​ហើយ ហេតុ​អ្វី​បានជា​អ្នក​នៅ​តែ​មិន​ទាន់​ជោគជ័យ​​ឬ​មួយ​ក៏​​ក្តី​សុបិន​ពិត​ជា​មិន​អាច​​ទៅ​រួម?? អ្នក​ចាប់​ផ្តើម​មាន​មន្ទិលសង្ស័យ​ចំពោះខ្លួន​ឯង​និង​ក្តី​សុបិន​។ ប្រសិន​ជា​អ្នក​ពិត​ជា​ចង់​ជោគជ័យ​មែន​ ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​នាំ​ឲ្យ​អ្នក​ឆ្ពោះ​ទៅ​រក​​ភាព​ជោគជ័យ៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ addicted2success.com

X
5s