សម្រាប់​អ្នក​ជិះ​យន្តហោះ​លើក​ដំបូង​ ត្រូវ​ចាំ​ថា​​បើ​មាន​វត្ថុ​ទាំង​នេះ​គឺ​គេ​មិន​ឲ្យ​អ្នក​​ឈាន​ឡើង​យន្តហោះ​សូម្បី​មួយ​ជំហាន​!​



បើ​អ្នក​តែង​តែ​ ឡើង​យន្តហោះ​ញឹកញាប់ អ្នក​​ប្រាកដ​ជា​ដឹង​ថា​វត្ថុ​អ្វី​ខ្លះ​ដែល​គេ​ហាម​ហើយ​។ តែ​បើ​ការ​ជិះ​យន្តហោះ​នេះ វា​ជា​លើក​ដំបូង​សម្រាប់​អ្នក អ្នក​គួរ​តែ​ដឹង​ថា​តើ​ក្នុង​វ៉ា លី​គួរ​ដាក់​អ្វី​ខ្លះ និង​មិន​គួរ​​ដាក់​អ្វី​ខ្លះ​។ ខាងក្រោម​នេះ​ជា​​វត្ថុ​ដែល​គេ​ហាម​មិន​ឲ្យ​យក​ឡើង​៖

១) វត្ថុ​ដែល​អាច​ធ្វើ​​ឲ្យ​ឆាបឆេះ​

វត្ថុ​ដែល​អាច​ធ្វើ​ឲ្យ​ឆាប​ឆេះ ក្នុង​នោះ​មាន​ហ្គាស​ ដែកកេះ ឬ​ភ្លើង​នានា​ គឺ​មិន​អញ្ញាត​ឲ្យ​យក​ឡើង​មក​ទេ ព្រោះ​អី វា​មាន​ហានិភ័យ​ធ្វើ​ឲ្យ​ឆាប់​ឆេះ រាល​ដាល​កាន់​តែ​ខ្លាំង​។

២)គ្រឿង​ផ្ទុះ​

វា​គឺ​ជា​គ្រឿង​​ផ្ទុះ​ ហេតុនេះ គេ​ហាម​ឃាត់​វា​ជា​កំហិត ហេតុនេះ​អ្នក​មិន​អាច​យក​វា​មក​ដាក់​តាម​ខ្លួន​ទេ​។ គ្រឿង​ផ្ទុះ​គឺ​មាន​ច្រើន​​ទម្រង់​ណាស់ ដែល​វា​មាន​គ្រាប់​បែក​​ កាំភ្លើង​ គ្រាប់​រំសេវ ផាវ និង​អ្វីៗ​ច្រើន​ទៀត​គឺ​សុទ្ធ​តែ​ហាម​ឃាត់​។

៣) សាំង​

ហេតុ អី​អ្នក​ចាំបាច់​យក​វា​មក​តាម​ខ្លួន ខណៈ​ពេល​អ្នក​ធ្វើដំណើរ ។ អ្នក​មិន​បាច់​ខ្លាច​យន្តហោះ​អស់​សាំង​អី​​នោះ​ទេ អ្វី​ដែល​អ្នក​ត្រូវ​គិត​គឺ​សុវត្ថិភាព​អ្នក​និង​អ្នក​ដទៃ ។ បើ​យក​សាំង​មក​តាម​ជាមួយ​ គេ​នឹង​បណ្ដេញ​អ្នក​ទៅ​ផ្ទះ​វិញ​ភ្លាម​។​

៤) កញ្ឆា​ ​

កញ្ឆា​នេះ​គឺ​​ជា​សារធាតុ​ញៀន​ខុស​ច្បាប់ ទោះ​ពេល​ខ្លះ​វា​ជា​ឱសថ​មែន​​ តែ​ខាង​អាកាសយានដ្ឋាន​​គឺ​​ហាម​ប្រាម​មិន​ឲ្យ​មាន​ការ​ប្រើប្រាស់​និង​យក​វា​មក​លើ​យន្តហោះ​នោះ​ទេ។

៥) វត្ថុ​ស្រួច​

វត្ថុ​ណា​ ដែល​ជា​មុខ​ស្រួច គឺ​គេ​ហាម​ឃាត់​មិន​ឲ្យ​យក​មក​ទេ ព្រោះ​វា​អាច​ប្រើ​ជា​អាវុធ​មួយ​គ្រោះថ្នាក់​បាន​។​ កាំបិត​ កន្ត្រៃ ឬ​ម្ជុល​ផ្សេងៗ បើ​ជៀស​បាន​មិន​បាច់​យក​មក​ទេ។

៦) អាហារ​ស្អុយ​

គេ​មិន​ហាម​អ្នក​ ក្នុង​ការ​យក​អាហារ​ឡើង​មក​លើ​យន្តហោះ​ទេ តែ​ត្រូវ​​ប្រាកដ​ថា​អាហារ​ទាំង​នោះ​គឺ​មិន​មាន​ក្លិន​ណា​ដែល​ប៉ះពាល់​ដល់​អ្នក​អង្គុយ​ជិត​ខាង​អ្នក​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ travel-made-simple

X
5s