មិន​បាច់​ត្រូវ​ការ​ ភាព​វ័យ​ឆ្លាត​ពេក​ទេ គ្រាន់​តែ​​មួយ​ចំណុច​នេះ​អ្នក​ក៏​ជោគជ័យ​បាន​ដែរ​​



ចំណុច​មួយ​នាំ​អ្នក​ជោគជ័យ​ខ្ពស់​បំផុត​គឺ​«ការ​គ្រប់គ្រង​ខ្លួន​​ឯង​»។ ការ​គ្រប់គ្រង​ខ្លួន​ឯង​គឺ​មិន​មែន​ ជា​ការ​ដាក់​សម្ពាធ ឃាត់ឃាំង ឬ​ចង់​ឈ្នះ​លើ​ខ្លួន​ទេ​។

កា​គ្រប់គ្រង​ខ្លួន គឺ​ជា​វិធី​មួយ​​ព្យាយាម​​គ្រប់គ្រង​ខ្លួន​ឯង ​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ដែល​អ្នក​គិត​ថា​​វា​ល្អ​។ ឧទាហរណ៍​ថា​អ្នក ចង់​ផ្ដាច់​បារី បើ​អ្នក​មិន អាច​គ្រប់គ្រង​ខ្លួនឯង​បាន​ទេ​នោះ មិន​ថា​អ្នក​ដឹង​ពី​វិធី​ផ្ដាច់​​ឬ​យល់​ដឹង​ច្រើន​យ៉ាង​ណា​ទេ ក៏​អ្នក​នៅ​តែ​មិន​អាច​ផ្ដាច់​​វា​បាន​​​ដដែល​។

នេះ​ដោយ​សារ​តែ​អ្នក​មិន អាច​ឃាត់​ចិត្ត និង​ហាម​ចិត្ត​លើ​ខ្លួន​ឯង​បាន​។​ ហេតុនេះ ពេល​ខ្លះ​អ្នក​មិន​ចាំ​បាច់​មាន​ការ​គិត​និង​បញ្ញា​ខ្ពស់​ខ្លាំង​ក៏​បាន ឲ្យ​តែ​អ្នក​អាច​គ្រប់គ្រង​លើ​ខ្លួន​ឯង​បាន​ ដឹង​ថា​ខ្លួន​ត្រូវ​​ធ្វើ​អ្វី​នោះ អ្នក​ក៏​អាច​​ក្លាយ​ជា​មនុស្ស​ជោគជ័យ​មួយ​រូប​បាន​ដែរ៕ ​

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack

X
5s