តើគួរធ្វើបែបណា ដើម្បីទៅណាមកណាទទួលបានតែការស្រឡាញ់ពីគេ?
សាកគិតពីមនុស្សដែលអ្នកគោរពស្រឡាញ់ទៅមើល។ តើគេមានអ្វីខ្លះអាចទាក់ទាញចិត្តអ្នកបាន? តើមកពីគេកំប្លែង ស្មោះត្រង់ ក្លាហាន ឬក៏មានសមត្ថភាពខ្ពស់? ហេតុនេះហើយ បើអ្នក ចង់ឲ្យគេមកស្រឡាញ់អ្នកវិញ តើគួរធ្វើដូចម្ដេចខ្លះ?
១) បើកចិត្តឲ្យទូលាយ៖ វាជារឿងធម្មតាទេ បើអ្នកមានគំនិតនិងការគិតរបស់ខ្លួនឯង តែបើអ្នកអាចទទួលយកគំនិតរបស់អ្នកដទៃ មកដាក់ខ្លួន អ្នកក៏អាចទាក់ទាញពួកគេឲ្យមកស្រឡាញ់អ្នកបានដែរ។
២) បន្ទាបខ្លួន កុំឆ្មើង៖ កាលដែលអ្នកបន្ទាបខ្លួន ហើយមិនដំឡើងឫកពានៅជិតអ្នកដទៃ នេះបញ្ជាក់ថាអ្នកជាមនុស្យចេះដាក់ខ្លួននិងបន្ទាបខ្លួន។ មិនថាទៅទីណានោះទេ ពេលអ្នកធ្វើបែបនេះ គេគ្រប់គ្នានឹងចងចាំអ្នកហើយសរសើរ រួមទាំងមិនកំណាញ់ក្នុងការផ្ដល់សេចក្ដីស្រឡាញ់ទៅទៀតផង។
៣) ស្មោះត្រង់៖ ភាពមិនស្មោះត្រង់របស់អ្នក អាចបង្ហាញអ្នកដទៃ ថា អ្នកជាមនុស្សអាត្មានិយម ហើយធ្វើអ្វីគឺសុទ្ធតែជារឿងបោកបញ្ឆោតគេ។ ភាពស្មោះត្រង់គឺធ្វើឡើងដោយមិនមែនចង់បានការទទួលស្គាល់ពីអ្នកដទៃ ទេ តែភាពស្មោះត្រង់នេះគឺអ្នកត្រូវតែយកមកដាក់ខ្លួន ហើយអនុវត្តវាឲ្យខ្ជាប់ខ្ជួន។
៤) ជាមនុស្សចេះកំប្លុកកំប្លែង៖ កាលដែលអ្នកចេះកំប្លុកកំប្លែងនេះគឺងាយនឹងទាក់ទាញការស្រឡាញ់ពីគេឯងណាស់។ នេះដោយសាតែអ្នក តែងធ្វើឲ្យមនុស្សគ្រប់គ្នាមានស្នាមញញឹមនៅលើមុខ ទោះបីពួកគេមានបញ្ហាយ៉ាងណាក៏ដោយ។ ហេតុនេះ មនុស្សដែលអាចធ្វើឲ្យគេសើច ទៅណាមកណាគឺមានគេស្រឡាញ់តែរហូតហ្នឹង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ powerofpositivity