បញ្ហាទាំងនេះហើយ ដែលតែងរារាំងអ្នកមិនឲ្យក្លាយជាមនុស្សពូកែស្តាប់
មានរឿងជាច្រើនណាស់ ដែលកើតឡើងដើម្បីបង្អាក់ឬក៏រំខានដល់ការស្ដាប់របស់អ្នក។ ទាំងដែលការស្ដាប់គឺពិតជាសំខាន់ណាស់ក្នុងការទំនាក់ទំនងគ្នា ក៏ដូចជាធ្វើការងារផ្សេងៗគ្នាទៀត។ ដូចនេះអ្នកត្រូវតែដឹងថា តើរបាំងឬក៏ឧបសគ្គបង្ខាំងការស្ដាប់មានអ្វីខ្លះ?
១) ព្យាយាមស្ដាប់រឿងច្រើនក្នុងពេលតែមួយ៖ ខួរក្បាលមនុស្សគឺមិនអាចចាប់បានរឿងច្រើនក្នុងពេលតែមួយបានទេ។ ទោះបីចាប់បានមែន តែក៏មិនប្រាកដថាព័ត៌មានដែលទទួលបាននោះវាគ្រប់ជ្រុងជ្រោយដែរឬអត់ដែរ។
២) ការរំខានអ្វីមួយ៖ កាយវិការឆ្គាំឆ្គងនិងសម្ដីមិនសមរម្យ គឺជះឥទ្ធិពលអវិជ្ជមានណាស់ដល់ការទាក់ទងគ្នា។ ដូចនេះដើម្បីកុំឲ្យបង្អាក់ការស្ដាប់ អ្នកមិនត្រូវបង្កើតសកម្មភាពរំខានណាមួយលើគ្នាទៅវិញទៅមកឡើយ។
៣) សំឡេងរញ៉េរញ៉ៃ៖ សំឡេងរំខានគឺគ្មានអ្នក ណាចង់ឲ្យវាកើតឡើងពេលគេកំពុងនិយាយអ្វីមួយនោះទេ។ វាពិបាកណាស់ក្នុងការផ្ចង់អារម្មណ៍ស្ដាប់អ្វីមួយខណៈសំឡេងរំខានកើតឡើងខ្លាំងក្លាពេក។
៤) ការភ័យខ្លាច៖ ការភ័យខ្លាចក៏ជារបាំងមួយនាំឲ្យអ្នកពិបាកស្ដាប់គេឯងដែរ។ អ្នកដែលខ្លាចនិងភិតភ័យក្នុងការសន្ទនាមួយ ពួកគេមិនសូវជាស្ដាប់បានអីប៉ុន្មានទេ។ នេះដោយសារពួកគេតែងមានគំនិតចង់ការពារខ្លួនឯង ហើយត្រៀមខ្លួនឈ្លោះតែជាមួយគេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack