បើ​មាន​សញ្ញា​បែប​នេះ​កើតឡើង ​ មានន័យថា​អ្នក​សម្រេចចិត្ត​ជ្រើសរើស​ផ្លូវ​​ខុស​​ក្នុងជីវិត​​



ការ​ជ្រើសរើស​ភាគ​ច្រើន​គឺ​​តែង​ផ្ដល់​ការ បរាជ័យ។ ហេតុនេះ​អ្នក​ត្រូវ​​តែ​ប្រើ​ខួរក្បាល ដើម្បី​សម្រេច​ចិត្ត​អ្វី​ឲ្យ​ត្រឹមត្រូវ​ឡើង​វិញ​ ពេល​​នោះ​អ្វី​គ្រប់​យ៉ាង​នឹង​ប្រែ​ក្លាយ​ទៅ​ជា​ស្រួល​​សម្រាប់​អ្នក​ជាមិនខាន។​សញ្ញា​ខាង​ក្រោម​នេះ​ បង្ហាញ​ថា​អ្នក​កំពុង​តែ​សម្រេច​ចិត្ត​​ធ្វើ​អ្វី​មួយ​ ខុស​ហើយ​៖

១) សម្រេចចិត្ត​ពេល​អ្នក​​ហត់ ឈឺ និង​អារម្មណ៍​មិន​ល្អ​៖ ពេល​អ្នក​គិត​ថា​ថ្ងៃ​នេះ​គឺ​មិន​ល្អ​សម្រាប់​អ្នក​សោះ ដូចនេះ​សុំ​ធ្វើ​ការ​សម្រេច​ចិត្ត​លើ​​អ្វី​ឲ្យ​សោះ ដើម្បី​ជៀសវាង​ការ​សោកស្ដាយ​តាម​ក្រោយ។ នេះ​ដោយ​សារ​តែ​អ្នក​មាន​អារម្មណ៍​មិន​ប្រក្រតី ហើយ​គិត​មិន​បាន​ដិតដល់ ហេតុនេះ​ការ​សម្រេច​​ចិត្ត​គឺ​​មិន​ត្រឹមត្រូវ​ចេញ​ពី​ចិត្ត​នោះ​ទេ។

២) សម្រេច​​ចិត្ត​ធ្វើ​អ្វី​ដែល​លើស​ពី​សមត្ថភាព៖ អ្នក​មិន​អាច​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ​ ដែល​អ្នក​មិន​អាច​មាន​សមត្ថភាព​នឹង​ធ្វើ​​វា​បាន​។ ដូចនេះ​មុន​សម្រេច​ចិត្ត អ្នក​ត្រូវ​ថ្លឹងថ្លែង​សិន​ទៅ​ថា​តើ​ អាច​ទៅ​រួច​ឬ​នៅ​តែ​​ត្រឹម​​ហ្នឹង​ដដែល​។

៣) សម្រេច​ចិត្ត​លឿន​ខ្លាំង​ពេក​៖ ការ​សម្រេច​​ចិត្ត​​មិន​មែន​ចេះ​តែ​គិត​នោះ​ទេ។ ហេតុនេះ​ទើប​គេ​ផ្ដល់​ពេលវេលា​មួយ​​សម​ស្រប​​ក្នុង​ការ​គិត​និង​វិនិច្ឆ័យ​ ។ បើ​អ្នក​គិត​លឿន​ដដែល វា​ហាក់ ដូច​ជា​មិន​បាន​គ្រប់ជ្រុងជ្រោយ​ល្អិតល្អន់​នៅ​ឡើយ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ charismanews

X
5s