ដើម្បីកុំឲ្យមានក្លិនខ្លួនខ្លាំងចូលចំណោមគេមិនចុះ អ្នកគួរប្រើវិធីសាស្រ្តតាមបែបធម្មជាតិទាំងនេះ
ក្លិនខ្លួននេះគឺជះឥទ្ធិពលអាក្រក់ណាស់មកលើអ្នក ជាពិសេសពេលអ្នកដើរទៅខាងក្រៅតែម្ដង។ ដើម្បីបញ្ឈប់ក្លិនអាក្រក់លើខ្លួន ទាំងអស់ អ្នកអាចដើរតាមវិធីទាំងនេះបាន ដោយមិនចាំបាច់ប្រើ ជាតិគីមីសូម្បីបន្តិច៖
១) កោរ រោមក្លៀកដែលមាន៖ រោមក្លៀកកានតែច្រើន បណ្ដុំបាក់តេរីកាន់តែរីក រាលដាល។ រោមគឺមានរន្ធ ច្រើនណាស់ ហើយវានឹងបញ្ចេញជាតិពុល ក្អែលមក ពាំនាំទាំងក្លិនមកទៀត។ ដូចនេះបើសិនជាអាច អ្នកអាចកោរសម្អាតវាចេញសិនទៅក៏បាន។
២) ផ្លាស់ប្ដូរស្បែកជើងផង៖ ក្លិនជើងក៏មិនធម្មតាណាស់ដែរ។ ដូចនេះបើអាចអ្នកអាចពាក់វាហើយផ្លាស់ប្ដូរវាឲ្យបានញឹកញាប់ ដើម្បីជៀសវាងការបណ្ដុំមេរោគនិងក្លិនក្នុងតំបន់តែមួយ។
៣) លាបទឹកខ្មេះ៖ ទឹកខ្មេះ អាចជួយបន្ទាបកម្រិត pH ពីស្បែករបស់អ្នក ដូចនេះវាអាចកម្ចាត់បាក់តេរីដែលអ្នកមានបាន។ តែពេលអ្នកយកមកលាងសម្អាតខ្លួន អ្នកក៏ត្រូវប្រុងប្រយ័ត្នមើលដែរថាតើស្បែកអ្នក អាចមានប្រតិកម្មនឹងវាដែរឬអត់?
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ Mensxp.com