​កំហុស​ធំៗ​​៣​យ៉ាង​ ដែល​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​មិន​ចាប់​អារម្មណ៍​​ នាំ​​ឲ្យ​​វិនាស​ដោយ​មិន​ដឹង​ខ្លួន​



នៅ​ពេល​ដែល​ក្រុមហ៊ុន​របស់​អ្នក​​នៅ​តូច​ហើយ​មាន​ថវិកា​​ឬ​ដើម​ទុន​តិច​តួច​ទៀត​នោះ អត្រា​នៃ​ការ​​ដួល​រលំ​ឬ​​​​ភាព​បរាជ័យ​​គឺ​មាន​ខ្ពស់​ប្រសិន​ជា​អ្នក​ពុំ​មាន​យុទ្ធសាស្ត្រ​ត្រឹម​ត្រូវ​។ ខាង​ក្រោម​នេះ​ជា​កំហុស​ធំ​ៗ​៣​យ៉ាង​ដែល​អ្នក​អាច​រៀន​សូត្រ​និង​ជៀស​វាង​នូវ​កំហុស​ទាំង​នេះ៖

១) អត់​ពង្រីក​ទី​ផ្សារ៖ បើ​ទោះ​បី​ជា​អ្នក​លក់​អស់​​ឬ​ចែក​ចាយ​ផលិតផល​​អស់​ជា​ច្រើន​ទៅ​ដល់​ទី​ផ្សារ​ក៏​ដោយ តែ​​អ្នក​ពុំ​គួរ​ឈប់​ពង្រីក​ទី​ផ្សារ​របស់​អ្នក​នោះ​ទេ។ ប្រសិន​ជា​អ្នក​ចង់​ជោគជ័យ​ អ្នក​ត្រូវ​ប្រាកដ​ថា​ទំនិញ​ឬ​សេវាកម្ម​​របស់​អ្នក​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ហើយ​វិធី​តែ​ម៉្យាង​គឺ​ពង្រីក​ទី​ផ្សារ​របស់​អ្នក​ឲ្យ​កាន់​តែ​​ធំ។

២) លុយ​សម្រាប់​បង្វិល៖ ជា​ការ​ពិត​ណាស់ លុយ​សម្រាប់​ការ​បង្វិល​ក្នុងការ​​ចំណាយ​ក្នុង​​ក្រុមហ៊ុន​និង​លុយ​ចំណេញរបស់​អ្នកគឺ​សំខាន់​ដូច​គ្នា។ តើ​មួយ​ណា​សំខាន់​ជាង​? នោះ​អាស្រ័យ​ទៅ​លើ​ស្ថាន​ភាព​ផ្ទាល់​។ ជា​ធម្មតា​ចំពោះ​ក្រុមហ៊ុន​តូចៗ លុយ​សម្រាប់​បង្វិល​​ក្នុង​ក្រុមហ៊ុន​គួរ​ណា​តែ​សំខាន់​ជាង​ពី​ព្រោះ​ថា​ប្រសិន​ជា​​មាន​ការ​រាំង​ស្ទះ​​នូវ​ថវិកា នោះ​វា​​នឹង​មាន​ការ​​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ដែរ។ ដើម្បី​ជៀស​វាង​បញ្ហា​នេះ អ្នក​ត្រូវ​ស្គាល់​អតិថិជន​របស់​អ្នក​ឲ្យ​ច្បាស់ តើ​ពួក​គាត់​ឲ្យ​លុយ​ទៀង​ទាត់​ដែរ​ឬ​ទេ ដូច្នេះ​ហើយ​អ្នក​មាន​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង​លុយ​និង​​ការ​ចាយវាយ​។

៣) ប្រញាប់​តែ​ជួល​បុគ្គលិក៖ នៅ​ពេល​ដែល​ក្រុមហ៊ុន​របស់​អ្នក​ទើប​តែ​ដំណើរ​ការ រាល់​ការ​សម្រេច​ចិត្ត​របស់​អ្នក​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ពី​ព្រោះ​វា​នឹង​ប៉ះពាល់​ដល់​ថវិកា​ក្រុមហ៊ុន​ទាំង​មូល។ សហគ្រិន​ជា​ច្រើន​ប្រញាប់​តែ​ជួយ​បុគ្គល​ដើម្បី​មក​បំពេញ​តំណែង​ ដោយ​ពុំ​បាន​ជម្រើស​បុគ្គល​ឲ្យ​បាន​ដិតដល់​។ អ្វី​ដែល​អ្នក​គួរ​ធ្វើ​គឺ​ត្រូវ​ជម្រើស​បុគ្គល​ដែល​មាន​សមត្ថភាព​និង​អាច​ជួយ​ជំរុញ​​ក្រុមហ៊ុន​របស់​អ្នក​ឲ្យ​ដើរ​ទៅ​មុខ​បាន​ឆាប់៕

ប្រែ​សម្រួល៖អុឹង មុយយូ ប្រភព៖ usatoday.com

X
5s