អ្នក​មិន​គួរ​រំលង​ចំណុច​ទាំង​នេះ​​ឡើយ​ប្រសិន​ជា​អ្នក​​ចង់​ឲ្យ​ជំនួញ​របស់​អ្នក​ជោគជ័យ ​​



បើ​ទោះ​បី​ជា​អ្នក​​​​មាន​សមត្ថភាព​ឬ​មាន​លុយ​គ្រប់​គ្រាន់​ក្នុង​ការ​​កសាង​ជំនួញ​ដោយ​ខ្លួន​ឯង​ក៏​ដោយ នោះ​ក៏​មិន​ប្រាកដ​ថា​ជំនួញ​របស់​អ្នក​នឹង​ជោគជ័យ​ដែរ។ ច្បាស់​ណាស់​ថា អ្នក​នឹង​ជួប​ឧបសគ្គ​នៅ​តាម​ផ្លូវ។ ប៉ុន្តែ ប្រ​សិន​ជា​អ្នក​ចង់​ជោគជ័យ ​ចូរ​ធ្វើ​នូវ​ចំណុច​ខាង​ក្រោម​នេះ៖

១) ធ្វើ​ជា​សិស្ស​រហូត៖ មិន​ថា​អ្នក​មាន​បទពិសោធន៍​ការងារ​ច្រើន​​យ៉ាង​ណា​ឬ​អាយុ​ច្រើន​យ៉ាង​ណា​ក្តី​ ហើយ​អ្នក​គិត​ថា​អ្នក​ដឹង​ច្រើន​ឬ​មាន​ចំណេះ​ដឹង​ច្រើន អ្នក​ត្រូវ​តែ​បន្ត​រៀន​សូត្រ​​ជានិច្ច​ បន្ត​អភិវឌ្ឍន៍​ខ្លួន​ឯង​ជា​និច្ចពី​ព្រោះ​ថា​ការ​បន្ត​ការរៀនសូត្រ​មិន​ត្រឹម​តែ​ជួយ​បង្កើន​ចំណេះដឹង​ថ្មី​ៗ​ ដើរ​ទាន់​សម័យ​កាល​​នោះ​ទេ​ ថែម​ទាំង​ជួយ​អ្នក​ឲ្យ​មាន​ទំនុក​ចិត្ត​ខ្លាំង​ជាង​មុន។

២) រៀន​គ្រប់​គ្រង​អារម្មណ៍៖ អ្នក​ត្រូវ​តែ​រៀន​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​ឲ្យ​បាន។ ​បើ​ទោះ​បី​ជា​អ្នក​ជា​ថៅកែ​ក៏​ដោយ អ្នក​ក៏​មិន​អាច​ប្រើ​ប្រាស់​អារម្មណ៍​របស់​អ្នក​ក្នុង​ការងារ​បាន​ដែរ។ ឧទាហរណ៍​ថា៖ អ្នក​មាន​អារម្មណ៍​មិន​ល្អ​មក​ពី​ផ្ទះ អ្នក​មិន​អាច​ជះ​កំហឹង​ទៅ​កាន់​បុគ្គល​ឬ​អតិថិជន​​របស់​អ្នក​បាន​​ឡើយ។ ​​

៣) មើល​ថែ​ជំនួញ​របស់​អ្នក​ឲ្យ​បាន​ល្អ៖ ពិត​ប្រាកដ​ណាស់ គ្មាន​ជំនួញ​ណា​អាច​ដើរ​ទៅ​មុខ​ដោយ​គ្មាន​ការ​មើល​ថែ​នោះ​ទេ។ ក្នុង​នាម​ជា​អ្នក​ជំនួញ មាន​រឿង​ជា​ច្រើន​ដែល​យើង​ត្រូវ​ធ្វើ​និង​មិន​ត្រូវ​ធ្វើ។ ឧទាហរណ៍​ថា៖ មិត្តភ័ក្ដិ​មាន​កម្មវិធី​ផឹក​ស៊ី​ហើយ​អញ្ជើញ​អ្នក​ទៅ ហើយ​អ្នក​មាន​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ស្អែក​​នៅ​ក្រុមហ៊ុន អ្នក​ប្រហែល​ជា​រវល់​គ្មាន​ពេល​ចូល​រួម​នោះ​ទេ តែ​ប្រសិន​ជា​អ្នក​អាច​លៃ​លក​ពេលវេលា​បាន អ្នក​ក៏​មិន​អាច​ផឹក​ស្រា​ច្រើន​ផង​ដែរ​ពី​ព្រោះ​វា​អាច​នឹង​ប៉ះ​ពាល់​ដល់​ការ​ប្រជុំ​និង​ការងារ​ថ្ងៃ​ស្អែក។

ជីវិត​អ្នក​ជំនួញ​គឺ​អញ្ចឹង​ហើយ បើ​ចង់​ជោគជ័យ ត្រូវ​តែ​ហ៊ាន​លះបង់​ការ​សប្បាយ​និង​យក​ចិត្ត​ទុក​ដាក់​លើ​ជំនួញ៕

ប្រែ​សម្រួល៖ អុឹង​ មុយយូ ប្រភព៖ addicted2success.com

X
5s