ហេតុផល៣យ៉ាងដែលអ្នកគួរយកសៀវភៅនិយាយពីការផ្ដល់កម្លាំងចិត្ត ធ្វើជាមិត្តជិតស្និទ្ធបំផុត
អ្នកដឹងហើយថាការអានសៀវភៅប្រៀបបានទៅលេងពិភពផ្សេងអ៊ីចឹង។ សៀវភៅនឹងនាំអ្នកទៅកាន់សមុទ្រ ភ្នំ ព្រៃឬនាំអ្នកឲ្យស្គាល់ពីការស្រឡាញ់ ការបាត់បង់ ការស្មោះត្រង់ ការខំប្រឹងនិងព្រឹត្តិការណ៍ជាច្រើនទៀត។ មនុស្សជាច្រើនបាននិយាយថា៖«អ្នកមិនមែននៅម្នាក់ឯងនោះទេប្រសិនជាអ្នកអានសៀវភៅ។» ខាងក្រោមនេះជាហេតុផលទាំង៣យ៉ាងដែលបង្ហាញថាសៀវភៅកម្លាំងចិត្តអាចក្លាយជាមិត្តជិតស្និទ្ធរបស់អ្នកបាន៖
១) បង្រៀនឲ្យអ្នកចេះរស់នៅនាពេលបច្ចុប្បន្ន៖ មានពេលខ្លះ យើងរវល់តែស្មុគស្មាញនឹងរឿងអតីតនិងការរៀបចំឬត្រៀមខ្លួនសម្រាប់អនាគត ដែលធ្វើឲ្យយើងភ្លេចរស់នៅនាពេលបច្ចុប្បន្ន។ ការអានសៀវភៅកម្លាំងចិត្តនឹងនាំអ្នកមករស់នៅពេលបច្ចុប្បន្នវិញដោយបង្ហាញពីសារៈសំខាន់នៃបច្ចុប្បន្នភាពពីព្រោះថាអ្នកមិនអាចផ្លាស់ប្តូរអតីតកាលបានទេហើយក៏មិនអាចគិតពីអនាគតដោយគ្មានសកម្មភាពពីឥឡូវផងដែរ។ អ៊ីចឹងហើយ ចូររស់នៅរាល់ថ្ងៃឲ្យបានល្អបំផុត។
២) រំលឹកអ្នកថាអ្នកជាម្ចាស់ជីវិតរបស់ខ្លួនឯង៖ ជីវិតតែងតែជួបនូវបញ្ហាឬឧបសគ្គខ្លះៗ។ពេលខ្លះ អ្នកអស់សង្ឃឹម ចង់បោះបង់ លែងចង់ដើរទៅមុខ។ សៀវភៅកម្លាំងចិត្តនឹងជួយអ្នកឲ្យមានជំនឿចិត្តឡើងវិញ។ ម៉្យាងវិញទៀត អ្នកជាអ្នកទំនួលខុសត្រូវលើជីវិតរបស់អ្នក។ ដូច្នេះហើយ ប្រសិនជាអ្នកជឿជាក់ថាអ្នកធ្វើបាន ក្តីសុបិនរបស់អ្នកទាំងអស់សុទ្ធតែអាចជោគជ័យបានទាំងអស់នឹង។
៣) បង្រៀនអ្នកឲ្យយល់ពីអ្នកដទៃ៖ ចំណុចពិសេសរបស់សៀវភៅគឺវាអាចនាំឬប៉ះអារម្មណ៍អ្នកអានដ៏សែនជ្រៅ។ ជាការពិតមិនអាចប្រកែកបាននោះទេ ការមានទំនាក់ទំនងល្អរវាងមនុស្សដែលអ្នកស្គាល់នាំឲ្យជីវិតមានន័យ។ មិនត្រឹមតែប៉ុណ្ណោះ សៀវភៅកម្លាំងចិត្តនឹងបង្ហាញអ្នកពីហេតុផលហេតុអ្វីបានជាមនុស្សធ្វើដូច្នេះ តើអ្នកគួរដោះស្រាយយ៉ាងណានៅពេលបញ្ហាកើតឡើយ។ល។ ដូច្នេះហើយ សៀវភៅកម្លាំងចិត្តអាចនឹងជួយអ្នកឲ្យមានទំនាក់ទំនងជាមួយមនុស្សបានល្អ ដែលជួយឲ្យជីវិតរស់នៅមានន័យ៕
ប្រែសម្រួល៖អឹុង មុយយូ
ប្រភព៖ addicted2success.com