ប្រយ័ត្ន​គេ​បណ្ដេញ​ចេញ បើ​សិន​អ្នក​ធ្វើ​រឿង​ទាំង​៧​នេះ​លើ​យន្តហោះ​



បើ​និយាយ​ពី​រឿង​ហោះហើរ​ បុគ្គលិក​បម្រើការ​លើ​យន្តហោះ​គឺ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​មាន​ការ​ហោះហើរ​មួយ​ដែល​ស្រួល ជាពិសេស​គឺ​សុវត្ថិភាព​ភ្ញៀវ​ជា​ចម្បង​​។ ឲ្យ​តែ​មាន​រឿង​អ្វី​រារាំង​ដល់​​​ការងារ​ពួក​គេ គេ​នឹង​មិន​ទុក​ឡើយ។ តើ​មាន​រឿង​អ្វី​ខ្លះ​ដែល​ភ្ញៀវ​មិន​គួរ​ប្រព្រឹត្ត​លើ​យន្តហោះ​?​

១) មិន​ស្ដាប់​តាម​ការ​ណែនាំ​របស់​បុគ្គលិក​បម្រើការ​លើ​យន្តហោះ

ពួក​គេ​នេះ​ហើយ​គឺ​ជា​បុគ្គល​ដែល​ចាំ​មើល​ថា​តើ​ អ្នក​ដើរ​តាម​ការ​ណែនាំ​របស់​គេ​ដែរ​ឬ​អត់​? អ្នក​មិន​អាច​ប្រឆាំង​នឹង​ពួក​គេ​បាន​ទេ​ ព្រោះ​ថា ច្បាប់​​ក៏​បាន​ចែង​ថា ពួក​គេ​មាន​សិទ្ធិ​ឲ្យ​អ្នក​​ធ្វើ​​ដំណើរ​គោរព​តាម​ ហើយ​បើ​អ្នក​មិន​​ដើរ​តាម​ គេ​នឹង​បង្ខំ​ចិត្ត​ចុះចត​​ហើយ​ឲ្យ​អ្នក​ចេញ​​ទៅ​តែ​ម្ដង។

២)​មិន​ចង់​ពាក់​ខ្សែក្រវាត់​

បើ​អ្នក​មិន​ព្រម​ពាក់​ខ្សែ​ក្រវាត់ អ្នក​ធ្វើ​ការ​នៅ​ទី​នោះ​នឹង​បង្ហាញ​ផ្លូវ​ចេញ​ដល់​​អ្នក​​ហើយ​។ វា​ហាក់​ដូច​ជា​ប្រឆាំង​នឹង​​ច្បាប់​នៃ​ការ​ជិះ​យន្តហោះ ​ ដែល​អ្នក​មិន​ពាក់​ខ្សែ​ក្រវាត់​ពេល​ធ្វើ​ដំណើរ​នោះ​។

៣) តែង​តែ​ឆាឆៅ​អ្នក​ជិតខាង​

ឈ្លោះ​គ្នា ស្រែក​ដាក់​គ្នា បង្ក​ការ​រំខាន​ ប៉ះពាល់​ដល់​គេ​ឯង​ គឺ​សុទ្ធ​តែ​មាន​បញ្ហា​ហើយ​។

៤) មាន​កូន​ក្មេង​តូច​ដែល​យំ​ឬ​បង្ក​សំឡេង​រំខាន​ដល់​គេ​ឯង​

ជា​ការ​ពិត​ណាស់ វា​ជា​រឿង​លំបាក​មួយ​ដែរ​សម្រាប់​ឪពុកម្ដាយ​ដែល​មាន​កូន​ក្មេង​តូចៗ ធ្វើ​​ដំណើរ​តាម​ជាមួយ​​។ បើ​សិន​ជា​ពួក​គេ​យំ​ខ្លាំង​ពេក គឺ​អាច​ប៉ះពាល់​ដល់​ភ្ញៀវ​ដទៃ ដូចនេះ​ខាង​អាកាសចរណ៍​ក៏​អាច​មាន​សិទ្ធិ​​ផ្ដល់​ការ​ហោះហើរ​ថ្មី​ដល់​ពួក​គេ​​បាន​។ ​

៥) ពាំនាំ​ក្លិន​មិន​ល្អ​ចូល​យន្តហោះ​

បើ​មាន​ក្លិន​ឆ្អេះ​អ្វី​មួយ​ក្នុង​យន្តហោះ​ហើយ មនុស្ស​គ្រប់​គ្នា​នឹង​ធំ​ក្លិន​នេះ​ពេញ​ការ​ធ្វើ​ដំណើរ​តែ​ម្ដង។ ហេតុនេះ​ត្រូវ​ប្រាកដ​ខ្លួន​ឯង​ថា ពេល​​ចូល​ទៅ​ក្នុង​យន្តហោះ ​អ្នក​មិន​ត្រូវ​ពាំនាំ​ក្លិន​អសោច។ ​ ហើយ​បើ​សិន​ជា​អាច​​​អ្នក​ក៏​ត្រូវ​សំអាត​ខ្លួន​ឯង​ឲ្យ​ស្អាត​ផង​ ដើម្បី​ជៀសវាង​ប៉ះពាល់​ដល់​គេ​ឯង។

៦) មាន​សំលៀកបំពាក់​ចម្លែក​និង​មិន​សមរម្យ​៖ ជា​ការ​ពិត​ណាស់​សម្រាប់​ American Airlines ពួក​គេ​មាន​សិទ្ធិ​ក្នុង​ការ​បណ្ដេញ​ភ្ញៀវ​ណា​ដែល មាន​សំលៀកបំពាក់​មិន​សមរម្យ​​ឬ​​មួយ​ក៏​ អាក្រក់​ខ្លាំង​ពេក​ ចំពោះ​មនុស្ស​ជុំវិញ​ខ្លួន​។ ​

៧) មាន​ជំងឺ​

ប្រាកដ​ណាស់ អ្នក​មិន​អាច​​លាក់​បាំង​អ្នក​​ធ្វើ​ការ​ក្នុង​យន្តហោះ​បាន​ទេ ​​ថា​អ្នក​គ្មាន​ជំងឺ​នោះ​។ ពេល​មាន​ជំងឺ វា​មិន​មែន​ជា​រឿង​ល្អ​ទេ ដែល​ត្រូវ​នៅ​ជិត​មនុស្ស​ជា​ច្រើន​ និង​មាន​​ទីកន្លែង​ចង្អៀត​បែប​នេះ​នោះ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehacker

X
5s