រឿង​ដែល​​អ្នក​អាច​នឹង​សោកស្ដាយ​ក្នុង​វ័យ​៣០​ឆ្នាំ​!!!​



អាយុ​៣០​ឆ្នាំហើយ អ្នក​ចំណាយ​ពេល​១០​ឆ្នាំ​អស់​៣​ដង​ហើយ ហើយ​១០​ឆ្នាំ​ក៏​មាន​មិន​ច្រើន​ទៀត​ដែរ​សម្រាប់​អ្នក​។ តែ​អ្នក​វិញ​បាន​ធ្វើ​ឲ្យ​ខ្លួន​សប្បាយ​អ្វី​ខ្លះ​ហើយ​? ខាង​ក្រោម​នេះ​ជា​រឿង​ដែល​នាំ​ឲ្យ​អ្នក​សោកស្ដាយ​ក្នុង​វ័យ​​៣០​ឆ្នាំ​របស់​អ្នក​៖

១) មិន​បាន​ចំណាយ​ពេល​នៅ​ជាមួយ​ឪពុកម្ដាយ​

រឿង​សោកស្ដាយ​ជាង​គេ​នោះ​គឺ​ពេល​ដល់​អាយុ​៣០​ឆ្នាំ​ហើយ​ អ្នក​មិន​បាន​ចំណាយ​ពេល​នៅ​ជាមួយ​អ្នក​មាន​គុណ។ អ្នក​មិន​ដឹង​ឡើយ​ថា តើ​នៅ​សល់​ពេល​ប៉ុន្មាន​ទៀត​ដែល​អ្នក​អាច ចំណាយ​ជាមួយ​ពួក​គាត់​នោះ​ទេ​។ ហេតុនេះ​យល់​ល្អ​​អ្នក​គួរ​រួមរស់​ជាមួយ​គាត់​តែ​ម្ដង​ទៅ ដើម្បី​បាន​ជជែក​គ្នា​លេង នាំ​គាត់​ដើរ​កម្សាន្ត​មិន​ថា​ទី​កន្លែង​ណា​ ហើយ​ផ្ដល់​អ្វី​ដែល​ពួក​គាត់​ពេញ​ចិត្ត​ទើប​ល្អ​។

២) យក​ការងារ​ជា​ធំ​

អ្វី​ដែល​អ្នកគួរ​ដឹង​នោះ​គឺ បើ​អាយុ​៣០​ឆ្នាំ​ហើយ​ តែ​អ្នកតែង​យក​ការងារ​ដាក់​មុខ​ជា​ធំ​ នោះ​គឺ​ជា​រឿង​​សោកស្ដាយ​មួយ​ដ៏​ធំ​ហើយ​។ អ្នក​គួរ​​ចំណាយ​ពេល​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់វិញ​ ព្រោះ​​អី​ពួក​គេ​គឺ​សំខាន់​ជាង​លុយ​ទៅ​ទៀត​។

៣) ចំណាយ​ពេល​លើ​រឿង​អវិជ្ជមាន​

បើ​គិត​តែ​រឿង​អវិជ្ជមាន អ្នក​នឹង​ជួប​តែ​មនុស្ស​អវិជ្ជមាន​រហូត​ក្នុង​មួយ​ជីវិត​។ ហេតុនេះ​បើ​សិន​ជា​អាច​អ្នក​គួរ​ដក​ខ្លួន​ចេញ​ពី​ពួក​គេ​ទៅ ដើម្បី​នាំ​ខ្លួន​ឯង​រស់​នៅ​ឲ្យ​បានសុខ​ខ្លះ​។

៤) មិន​គិត​ពី​ខ្លួន​ឯង​

ពេល​ខ្លះ​ អ្នក​ក៏​ត្រូវ​តែ​ចេះ​ស្រឡាញ់​​ខ្លួន​ឯង​ដែរ ព្រោះ​​ពេល​ដែល​អ្នក​​ស្រឡាញ់​​អ្នក​ដទៃខ្លាំង​ពេក​ ពួក​គេ​នឹង​មិន​អាច​​ជួយ​អ្នក​បាន​ឡើយ​នៅ​ថ្ងៃ​ចុងក្រោយ​។ ដូចនេះ​មាន​តែ​អ្នក​ប៉ុណ្ណោះ​ដែល​អាច​ពឹង​ខ្លួន​ឯង​បាន។ ចូរ​ស្រឡាញ់​ខ្លួន​ឯង​ឲ្យ​ច្រើន​ៗ​។

៥) គិត​ពី​អារម្មណ៍​អ្នកដទៃ ច្រើន​ពេក​​

កុំ​ព្យាយាម​ចំណាយ​ពេល​​ច្រើន​ពេក​លើ​អ្វី​ដែល​​មិន​មាន​ប្រយោជន៍​សម្រាប់​​អ្នក​។ រឿង​អ្នក​ដទៃ គឺ​ជា​រឿង​ដោយ​ឡែក​​ពី​អ្នក​។ កុំ​ចំណាយ​ពេល​និង​កម្លាំង​ខ្លួន ខ្វាយខ្វល់​នឹង​ការ​គិត​របស់​អ្នក​ដទៃអី៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព ៖ businessinsider

X
5s