ចំណេះដឹងខ្លីៗ៖ មានដឹងទេថា អង្គការសហប្រជាជាតិ ប្រើភាសាផ្លូវការប៉ុន្មាន?
អង្គការសហប្រជាជាតិ មានប្រទេសជាសមាជិកចំនួន ១៩៣ ប្រទេស ហើយប្រទេសទាំងនោះគឺជារដ្ឋអធិបតេយ្យមានតំណាងស្មើគ្នានៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។
អង្គការសហប្រជាជាតិ ប្រើភាសាផ្លូវការចំនួន៦ សម្រាប់ទំនាក់ទំនង មានដូចជា ភាសាអារ៉ាប អង់គ្លេស បារាំង ចិន រុស្ស៊ី និង អេស្ប៉ាញ។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់អង្គការសហប្រជាជាតិ ។
សូមបញ្ជាក់ថា អង្គការសហប្រជាជាតិ ឬ UN ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៥ ហើយមានទីស្នាក់ការនៅក្នុងទីក្រុងញីវយ៉ក សហរដ្ឋអាមេរិក៕