តើ​ពណ៌​ស្លាក​​យីហោ​​ផ្សេងៗ​គ្នា​តំណាង​ឲ្យ​អ្វី​ខ្លះ​?​



ពណ៌​នៃ​ស្លាកយីហោ​របស់​ក្រុមហ៊ុន​អ្នក​គឺ​មិន​​មែន​ចេះ​តែ​រើស​តាម​ចំណង់ចំណូល​ចិត្ត​អ្នក​ឡើយ។ នៅ​ពីក្រោយ​ពណ៌​ទាំង​នោះ ភ្ញៀវ​មាន​ផ្នត់​គំនិត​ផ្សេងៗ​គ្នា​បំពាក់ព័ន្ធនឹង​ពណ៌​ទាំង​នោះ។ តើ​ពណ៌​ផ្សេងៗ​គ្នា​ តំណាំង​ឲ្យ​អ្វី​ខ្លះ​ទៅ​?

១) ពណ៌​ក្រហម​៖ វា​បង្ហាញ​ពី​ ថាមពល និង​កម្លាំង​​ដែល​មាន​យ៉ាង​ច្រើន​ បង្ហាញ​ពី​ការ​ងប់ងុល​ទៅ​លើ​អ្វី​មួយ​ និង​​ការ​ស្រឡាញ់​ផង​ដែរ។ ក្រុមហ៊ុន​មាន​ស្លាក​ពណ៌​នេះ​រួម​មាន៖

២) ពណ៌​លឿង​៖ ភាគ​ច្រើន​ពណ៌​នេះ​គឺ​ទាក់ទាញ​ ភ្នែក​របស់​អតិថិជន​ណាស់ ដោយ​សារ​តែ​​វា​រំលេច​នូវ​​ពណ៌​ភ្លឺ​ ​ស្រស់​ស្អាត​។ វា​បង្ហាញ​ពី ​គំនិត​សុទិដ្ឋិនិយម​ទៅ​លើ​អ្វី​មួយ។ ក្រុមហ៊ុន​មាន​ស្លាក​ពណ៌​នេះ​រួម​មាន៖

៣) ពណ៌​ខៀវ​៖ វា​បង្ហាញ​ពី​អារម្មណ៍​នៃ​ការ​ជឿ​ទុក​ចិត្ត​ សុវត្ថិភាព ព្រម​ទាំង​ ភាព​អនាម័យ​ស្អាត។ ​​​​​ក្រុមហ៊ុន​មាន​ស្លាក​ពណ៌​នេះ​រួម​មាន៖

៤) ពណ៌​ទឹកក្រូច​៖ វា​បង្ហាញ​ពី​​ថាមពល​ដែល​ក្រុមហ៊ុន​មានភាព​ស្មើ​គ្នា ព្រម​ទាំង​ បង្ហាញ​ពី​ភាព​កក់ក្ដៅ​ផង​ដែរ។ ក្រុមហ៊ុន​មាន​ស្លាក​ពណ៌​នេះ​រួម​មាន៖​

៥) ពណ៌​បៃតង​៖ វា​សម្គាល់​​ លើ​អ្វីៗ​ដែល​ជា​ធម្មជាតិ សុខភាព និង​ ពាក់ព័ន្ធ​លុយ​ផង​ដែរ។ ក្រុមហ៊ុន​មាន​ស្លាក​ពណ៌​នេះ​រួម​មាន៖

៦)ពណ៌​ស្វាយ​៖ ភាគ​ច្រើន​វា​តំណាំង​ឲ្យ​អ្វីៗ​ដែល​អាថ៌កំបាំង ហើយ​ពាក់ព័ន្ធ​នឹង​ខ្សែ​រាជវង្ស​ផង​ដែរ។ លើស​ពី​នេះ​ពណ៌​នេះ​ចង់​បង្ហាញ​ពី ភាព​ល្អឥតខ្ចោះ​របស់​យីហោ ហើយ​ពោរពេញ​ទៅ​ដោយ​ភាព​ច្នៃប្រឌិត​។ ក្រុមហ៊ុន​មាន​ស្លាក​ពណ៌​នេះ​រួម​មាន៖

ប្រែ​សម្រួល៖​ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ fastcompany

X
5s