ពិតទេរឿងទាំងនេះហើយដែល អ្នកធ្វើដំណើរធ្វើឲ្យនារីអាកាសចរណ៍ធុញទ្រាន់ខ្លាំង?
តាមពិតទៅការងារនេះមិនមែនស្រួលឡើយ ដោយសារទី១ គឺវាមិនមែនជាការងារលើដី ហើយហានិភ័យគឺខ្ពស់ ទី២ការងារនេះវាហត់ខ្លាំងណាស់ ដោយសារតែការបម្រើភ្ញៀវមិនចេះឈប់ឈរ ហើយទី៣នោះ គឺការជួបផ្ទាល់ជាមួយនឹងភ្ញៀវដ៏គួរឲ្យធុញទ្រាន់។ ខាងក្រោមនេះគឺជារឿងរ៉ាវដែលនារីៗ អាកាសចរណ៍រូបណាក៏ធុញទ្រាន់ដែរ៖
១)ការស្ទាប និងប៉ះពាល់នាង៖ មានការស្ទាប និងប៉ះពាល់ខ្លួនលេចកើតពីសំណាក់ភ្ញៀវ ដោយសារតែពួកគេចង់ហៅនាងក្នុងការពឹងអ្វីមួយ។ តែមនុស្សខ្លះ ក៏បន្លំធ្វើជាប៉ះកន្លែងដែលមិនគួរប៉ះដែរ។ រឿងរ៉ាវបែបនេះគឺកើតមានឡើង សឹងតែគ្រប់យន្តហោះទៅហើយ។
២) ដើរទៅកន្លែងគេរៀបចំអាហារ៖ តាមពិតទៅកន្លែងរៀបចំអាហារនេះគឺគ្មាននរណា អាចមានសិទ្ធិចូលក្រៅពីនារីអាកាសចរណ៍ឡើយ ប៉ុន្តែ ពួកគេបែរជាលួចទៅទីនោះ អើតមើល ឬក៏ទៅដើរលេងនៅទីនោះវិញ។ ទីកន្លែងនោះគឺមានទុកដាក់របស់របរធ្ងន់ៗជាច្រើនដែលអាចនាំឲ្យប៉ះពាល់ដល់សុវត្ថិភាពភ្ញៀវ ហេតុនេះទើបគេមិនចង់ឲ្យចូលទៅ។
៣) ឲ្យលើកកាបូបធ្ងន់ៗ ដាក់លើទូខាងលើ៖ យូរៗម្ដង គឺតែងតែមាន អ្នកពឹងឲ្យនារីៗអាកាសចរណ៍ លើកកាបូបធ្ងន់ៗ របស់ពួកគេដាក់លើទូរខាងលើ។ តែតាមពិតទៅ ការងាររបស់នាងគឺមិនពាក់ព័ន្ធទៅនឹងការលើកកាបូបនេះទេ ព្រោះវាអាចបង្កជាគ្រោះថ្នាក់ ឬមួយរបួសនានា។
៤)ដាក់ជើងលើជញ្ជាំងឬលើកៅអីអ្នកដទៃ ៖ វាហាក់ដូចជាការបង្ហាញអាកប្បកិរិយាមិនសមរម្យតែម្ដង ដែលដាក់ជើងមកលើកៅអីរបស់គេ។ ហើយបើភ្ញៀវគ្រប់រូបធ្វើបែបនេះ អ្នកដទៃ នឹងកាន់តែរអ៊ូឬស្ដីថាដល់នាងកាន់តែច្រើន ដោយសារនាងមើលការខុសត្រូវភ្ញៀវមិនបានល្អ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ business insider