សារប្រយោជន៍​ នៅ​ពី​ក្រោយ​ការ​គិត​ច្រើន​របស់​មនុស្ស​ម្នាក់ៗ គឺ​មិន​មែន​អន់​ទេ​! ៦ ចំណុ​ចនេះ​ដែលអ្នក​ត្រូវ​ដឹង​​



តាម​ពិត​ទៅ​ការ​គិត​ច្រើន​ ពេល​ខ្លះ​ក៏​វា​នាំ​ប្រយោជន៍​ល្អ​មក​ដល់​អ្នក​ដែរ។ ទោះ​បី​វា​ប៉ះពាល់​អារម្មណ៍​ឬ​សុខភាព​ខ្លាំង​បន្តិច​មែន​ តែ​បើ​អ្នក​ចេះ​ធ្វើ​ឲ្យ​​ខ្លួន​ឯង​គិត​កុំ​ឲ្យ​លើសលប់​ពេក​នោះ គឺ​វា​មិន​សូវ​ជា​ប៉ះពាល់​អ្វី​នោះ​ទេ។ តើ​មាន​សារប្រយោជន៍​អ្វី​ខ្លះ​នៅ​ពី​ក្រោយ​ការ​គិត​​ច្រើន​នោះ​?

១) បង្កើត​គំនិត​ច្នៃ​ប្រឌិត​

យោង​តាម​ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ King's college នៅ​ចក្រភព​អង់គ្លេស បាន​បង្ហាញ​ថា​៖ « អ្នក​ដែល​គិត​ច្រើន​ ហើយ​វិលវល់​នឹង​រឿង​មួយ​យូរ​នោះ គឺ​ភាគ​ច្រើន​ពួក​គេ​មាន​គំនិត​ច្នៃ​ប្រឌិត​ណាស់​។» នេះ​ដោយ​សារ​តែ​ពួក​គេ​ចូលចិត្ត​ ស្វែងរក​អត្ថន័យ​នៃ​ជីវិត​ ហើយ​មាន​ការ​ស្រមើស្រមៃ​ខ្ពស់​។ ​

២) អាច​ដោះស្រាយ​បញ្ហា​បាន​លឿន​​

ពួក​គេ​មាន​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា ជាពិសេស​គិត​​ឃើញ​ដំណោះស្រាយ​មុន​​ពេល​បញ្ហា​មក​ដល់​ទៀត​ផង។

៣) ដឹង​ថា​អនាគត​គឺ​មាន​អ្វី​កើត​ឡើង​

មិន​មែន​បាន​ន័យ​ថា​ អ្នក​គិត​ច្រើន​គឺ​សុទ្ធ​តែ​ជា​គ្រូទាយ​នោះ​ទេ ។ តែ​មក​ពី​ពួក​គេ​អាច​ប្រើប្រាស់​ចំណេះដឹង​ដែល​ពួក​គេ​មាន​ ទាយ​ពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​មុខ​។

៤) រៀន​ឆាប់​ចេះ​ណាស់​

ពួក​គេ​តែង​តែ​ដឹង​ថា​អ្នក​ដទៃ ចង់​បាន​អ្វី​ពី​ខ្លួន។ ដូចនេះ​​ពួក​គេ​នឹង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​បង្ហាញ​ពី​ភាពល្អឥតខ្ចោះ​របស់​ខ្លួន​ដល់​អ្នកដទៃ​។

៥) តែងតែ​ត្រៀមខ្លួន​រួច​ជា​​ស្រេច​

ដោយ​សារ​តែ​ពួក​គេ​អាច​គិត​និង​ដឹង​ថា​អ្វី​​ទៅ​ អាច​​កើត​មាន​​នៅ​ថ្ងៃ​ខាង​មុខ ពួក​គេ​នឹង​រៀប​ចំ​ខ្លួន​ត្រៀម​រួច​ជា​ស្រេច។

៦) តែងតែ​សម្រេច​ចិត្ត​បាន​ល្អ​

ពួក​គេ​ដឹង​ថា តើ​ការ​សម្រេច​ចិត្ត​មួយ​ អាច​មាន​ផល​លំបាក​និង​ គុណប្រយោជន៍​អ្វី​ខ្លះ​។ នេះ​ដោយ​សារ​តែ​ការ​វិនិច្ឆ័យ​ និង​ការ​ថ្លឹងថ្លែង​មិន​ចេះ​ចប់​មិន​ចេះ​​​ហើយ ទើប​ធ្វើ​ឲ្យ​ពួក​គេ​សម្រេច​​ចិត្ត​ធ្វើ​អ្វី​មួយ​បាន​ត្រឹម​ត្រូវ​តែ​ម្ដង៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ voolas​

X
5s