តើធ្វើយ៉ាងណាដើម្បីកុំឲ្យរបូតរឿងសំងាត់ឲ្យអ្នកដទៃដឹង?
សារជាតិមនុស្សគឺមិនដែលលាក់បាំងរឿងអ្វីមួយជិតឡើយ មិនថាពួកគេបានព្រមព្រៀងនឹងអ្នកណាហើយក្ដីនោះទេ។ តែពេលខ្លះ អ្នកមិនត្រូវបណ្ដោយឲ្យខ្លួនឯងមានទម្លាប់ដើរនិយាយរឿងសម្ងាត់ប្រាប់ឲ្យគេដឹងទេ ព្រោះអ្នកអាចមានគ្រោះថ្នាក់បាន។ នេះជាអ្វីដែលអ្នកគួរដឹង៖
១) ធ្វើដូចជាគ្មានអ្វីកើតឡើងទៅ៖ ផ្លូវល្អបំផុត ដើម្បីរក្សារឿងឲ្យអាថ៌កំបាំង គឺអ្នកគួរតែធ្វើមិនដឹងនឹងវា។ បើធ្វើមិនដឹងនឹងវា ហើយវាលែងហ៊ានផុសឡើងដើម្បីឲ្យអ្នកនឹកឃើញហើយយកមកគិតទៀតហើយ។
២) ធ្វើជាភ្លេច មិនបាច់ចាំវាទេ៖ ភ្លេចនេះ វាហាក់ដូចជាធ្ងន់ជាងការធ្វើមិនដឹង។ បើរឿងនោះវាអាថ៌កំបាំងខ្លាំងដល់ថ្នាក់អ្នកណាក៏មិនអាចដឹងបាន អ្នកមិនបាច់ចងចាំវាទៀតទេ។
៣) ពេលចង់និយាយ អ្នកគួរបង្វែរទៅនិយាយរឿងអីផ្សេង៖ ពេលខ្លះអ្នកកំពុងតែនឹកឃើញរឿងនោះ តែបើអ្នកឆ្លាត អ្នកគួរតែបង្វែរទៅនិយាយពីរឿងអ្វីផ្សេងវិញដើម្បីកុំឲ្យរឿងសម្ងាត់បែកធ្លាយបាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ indiatimes.com