រឿង​ទាំង​​នេះ​ដែល​អ្នក​​គួរ​តែ​ឈប់​រំពឹង​​ពី​អ្នក​ដទៃ !!!​



ជាការពិត​ណាស់ មួយ​ថ្ងៃ​ៗ​អ្នក​អាច​នឹងមាន​​ក្ដី​រំពឹង​លើ​នរណា​ម្នាក់​ ដោយ​ក្នុង​មូលហេតុ​សម​ស្រប​ណា​មួយ​។ តែ​អ្នក ក៏​ត្រូវ​​តែ​ដឹង​ដែរថា អ្វី​ខ្លះ​អ្នក​គួរ​តែ​រំពឹង​ និង​មិន​គួរ​រំពឹង​ពី​ពួក​គេ​។ ព្រោះ​ថា​ក្ដី​រំពឹង​ទាំង​អស់ គឺ​មិន​មែន​បាន​មក​ទាំង​អស់​សម្រាប់​អ្នក​ឡើយ។ តើ​មាន​រឿង​អ្វី​ខ្លះ​ដែល​អ្នក​មិន​គួរ​រំពឹង​​ពី​គេ​?

១) កុំ​ព្យាយាម​គិត​ថា​អ្នក​ដទៃ​ធ្វើ​អ្វី​ល្អឥតខ្ចោះ​នោះ​៖ មនុស្ស​មិន​អាច​ធ្វើ​អ្វី​បាន​ល្អឥតខ្ចោះ​ឡើយ ហើយ​បើ​អ្នក​តែង​តែ​រំពឹង​រឿងរ៉ាវ​ល្អឥតខ្ចោះ​ អ្នក​នឹង​កាន់​តែ​មាន​អារម្មណ៍​មិន​ល្អ​ដោយ​សារ​ពួក​គេ ព្រោះ​អី​អ្នក​មិន​​ទទួល​បាន​នូវ​ការ​រំពឹង​ទុក​​ទាំង​នោះ​ផង។

២) កុំ​ព្យាយាម​រំពឹង​ថា មនុស្ស​គ្រប់​គ្នា​ស្រប​តាម​អ្នក​៖ ទោះ​បី​ជា​មិត្តភ័ក្ដិ​ជិតស្និទ្ធ​អ្នក​យ៉ាង​ណា​ក្ដី ក៏​ពួក​គេ​គង់​តែ​មិន​ស្រប​គំនិត​តាម​អ្នក​ដដែល​ហ្នឹង​។ អ្នក​ត្រូវ​គិត​ថា មនុស្ស​ម្នាក់ៗ​មាន​គំនិត​គិត​ផ្សេង​គ្នា ហើយ​បើ​អ្នក​ចង់​ឲ្យ​គេ​មក​គិត​តាម​អ្នក​តែ​ម្នាក់​គឺ​មិន​កើត​ទេ។

៣)​ កុំ​រំពឹង​ថា​អ្នក​ដទៃ​អាច​មក​យល់​ពី​អារម្មណ៍​អ្នក​បាន​៖ មនុស្ស​គឺ​មិន​ដូច​​គ្នា​ទេ អ្នក​ខ្លះ​អាច​ដឹង​ថា​អ្នក​កំពុង​គិត​អី ខណៈ​អ្នក​ខ្លះ​វិញ​គឺ​មិន​យល់​សូម្បី​បន្តិច។ ដូចនេះ​បើ​អ្នក​កំពុង​តែ​គិត​អ្វី​មួយ អ្នក​ត្រូវ​​តែ​បង្ហាញ​វា​ឲ្យ​បាន​ច្បាស់​ចេញ​មក​ ទើប​អ្នកដទៃ មិន​អាច​យល់​ច្រឡំ​បាន​។

៤) កុំ​រំពឹង​ថា គេ​នឹងធ្វើ​អ្វី​ល្អ​មក​អ្នក​ដូច​អ្នក​បាន​ធ្វើ​ល្អ​ទៅ​គេ​នោះ៖ គ្មាន​មនុស្ស​ណា​ដែល​មក​ប្រព្រឹត្ត ទង្វើ​ល្អ​មក​អ្នក ហើយ​ធ្វើ​ឲ្យ​ខ្លួន​ឯង​លំបាក​នោះ​ទេ។ សារជាតិ​ជា​មនុស្ស​គឺ​ត្រូវ​​​ការ​តែ​ភាព​ស្រណុក​សុខស្រួល​សម្រាប់​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ។ ដូចនេះ​គេ​នឹង​មិន​មក​ធ្វើ​ល្អ​ដាក់​អ្នក ដោយ​សារ​តែ​នឹក​ឃើញ​ទង្វើ​ល្អ​ៗ​របស់​អ្នក​បន្តិចបន្តួច​ហ្នឹង​ទេ។

៥) កុំ​រំពឹង​ថា​ពួក​គេ​ផ្ដល់​ការ​ស្រឡាញ់​​ដល់​អ្នក​មុន​គេ​នោះ​៖ បើ​អ្នក​មិន​បង្ហាញ​ការ​ស្រឡាញ់​ ថ្នាក់​ថ្នម​លើ​នរណា​ម្នាក់​មុន​ទេ ពួក​គេ​នឹង​មិន​ចំណាយ​ពេល​មក​បង្ហាញ​ការ​ស្រឡាញ់​លើ​អ្នក​ឡើយ៕

ប្រែ​សម្រួល៖ ព្រំ​ សុវណ្ណកណ្ណិកា ប្រភព៖ power of positivity

X
5s